ព័ត៌មានជាតិ
កំពុងសម្រាន្តលក់នៅជាន់ក្រោមសុខៗ ស្រាប់តែមានភ្លើងឆាបឆេះចេញពីជាន់ឡៅតឿ បំផ្លាញផ្ទះស្ទើរទាំងស្រុង
លំនៅឋានសង់ឡើងពីថ្មប្រក់ស័ង្កសីមួយខ្នងត្រូវអគ្គីភ័យឆាបឆេះខូចខាតស្ទើរតែទាំងស្រុង និងបានបំផ្លាញអស់ទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងស្រុងផងដែរ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៣ និង១៥នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្លូវលំ ក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីបុរសជាម្ចាស់ផ្ទះ សុំមិនបញ្ចេញអត្តសញ្ញាណ មានវ័យជាង៥០ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងនៅសម្រានក្នុងផ្ទះតែម្នាក់ឯង ដោយអ្នកផ្ទះរវល់ការងារនៅខាងក្រៅអស់ ។ នៅវេលាកើតហេតុ ស្រាប់តែមានផ្សែងលាយអណ្តាតភ្លើង ហ៊ុយខ្លាំងចេញពីជាន់ឡៅតឿ។ ភ្លាមៗនោះរូបគាត់បានស្រវេស្រវាក្រោករត់ចេញទៅខាងក្រៅ និងស្រែកឆោរឡោដើម្បីឲ្យបងប្អូនពលរដ្ឋជិតខាងជួយអន្តរាគមន៍ ។

បន្ទាប់ពីកើតហេតុ បងប្អូនពលរដ្ឋក្បែរខាងបានជួយទំនាក់ទំនងទៅកាន់កម្លាំងអាជ្ញាធរមូលដ្ឋាន រួមជាមួយរថយន្តពន្លត់អគ្គីភ័យ ចុះធ្វើការអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងកុំឲ្យមានការឆាបឆេះខ្លាំងបន្ត។
ក្រោយការខិតខំអន្តរាគមន៍អស់ប្រមាណ១ម៉ោងរួចមកឃើញថា អណ្តាតភ្លើងត្រូវរលត់ទៅវិញ១០០ភាគរយ ប៉ុន្តែលំនៅឋានដែលឆាបឆេះ ត្រូវភ្លើងឆាបឆេះបំផ្លាញស្ទើរតែទាំងស្រុង នៃផ្នែកខាងក្នុង ពោលសល់តែសម្បកផ្ទះខាងក្រៅ ។ ដោយឡែកទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងអស់ មានដូចជាតុទូកៅអី ទូរទស្សន៍ និងគ្រឿងសង្ហារឹមជាច្រើន ត្រូវអណ្តាតភ្លើងឆាបឆេះបំផ្លាញអស់ហ្មត់ផងដែរ ។

សូមបញ្ជាក់ថា ក្នុងការឆាបឆេះខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣គ្រឿង ដើម្បីគ្រប់គ្រាន់ស្ថានការណ៍ ។ ក្នុងករណីនេះ ពុំបានបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ ដោយក្នុងនោះ លំនៅឋានមួយខ្នងសង់ឡើងពីថ្មប្រក់ស័ង្គសីដែលនៅជាប់នោះ ត្រូវឆាបឆេះបណ្តាលអោយខ្លោចជញ្ជាំង និងដំបូលផងដែរ ប៉ុន្តែមិនមានការរាលដាលធ្ងន់ធ្ងរឡើយ ។ ទន្ទឹមនឹងនោះ សមត្ថកិច្ចជំនាញពុំទាន់អាចបញ្ជាក់បានពីមូលហេតុ នៃការឆាបឆេះឡើយ រងចាំធ្វើកោសល្យវិច័យពិនិត្យនៅពេលក្រោយ ប៉ុន្តែបើតាមការដាក់ការសន្និដ្ឋានដំបូង អាចបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ៕
អត្ថបទ ៖ លីហេង



-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?