Connect with us

ព័ត៌មានជាតិ

អ្នក​ជំងឺ​កូ​វីដ-១៩ នៅ​ក្រុង​សិរីសោភ័ណ​បានជា​សះស្បើយ​៤​នាក់​

បានផុស

នៅ

​អ្នក​ជំងឺ​កូ​វីដ-១៩ នៅ​ក្រុង​សិរីសោភ័ណ​ដែល​ឆ្លង​លើកដំបូង​ពី​ក្រុង​ប៉ោយប៉ែត បានជា​សះស្បើយ​មាន​ចំនួន​៤​នាក់​ ក្នុងចំណោម​អ្នក​វិជ្ជមាន​៦​នាក់​ នេះ​បើតាម​លោក ​ហ៊ឹល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី២៥​ ខែឧសភា ឆ្នាំ២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ហ៊ឹល រ៉ា​យ៉ា​ បាន​ប្រាប់​ឲ្យ​ដឹង​បន្តថា​ មាន​ប្រជាពលរដ្ឋ៤នាក់ ក្នុងចំណោម​៦នាក់ ដែល​បាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ពី​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ម្នាក់​មានឈ្មោះ បាន រ៉ាស៊ី អាយុ២៧​ឆ្នាំ មានមុខ​របរ​លក់​ចាប់ហួយ​ក្នុង​ផ្សារ​សិរីសោភ័ណ មាន​ទីលំនៅ​ភូមិ​ភ្នំ​ក​ន្តួ​ត សង្កាត់​កំពុងស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​ ដោយ​បុរស​នេះ បាន​ឆ្លង​មេរោគ​កូ​វីដ-១៩ ពី​ក្រុង​ប៉ោយប៉ែត ហើយ​រកឃើញ​កាលពី​ថ្ងៃទី​៣ ​ខែឧសភា​ឆ្នាំ​២០២១ ។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តថា​ ក្នុងនោះ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​៥៨​នាក់ នៅ​ផ្សារ​សិរីសោភ័ណ ដែល​សង្ស័យ​ប៉ះពាល់​ផ្ទាល់​នឹង​ម្តាយ​របស់​បុរស​អ្នក​ជំងឺ​កូ​វីដ​១៩ ខាងលើ លទ្ធផល​តេស្ត​រហ័ស​ឃើញ​វិជ្ជមាន​កូ​វីដ-១៩ លើ​អ្នក​ប៉ះពាល់​ផ្ទាល់​នឹង​បុរស​ម្នាក់នេះ​មាន​៦​នាក់ ​ក្នុងនោះ​៤​នាក់​ដែល​បានជា​សះស្បើយ​ពី​កូ​វីដ-១៩ ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យរួមមាន ទី១​កញ្ញា យ៉ែម ស្រី​និ​ច ទី២​កញ្ញា ចាន់ ស្រី​ណី ទី៣​លោក ឆាយ សារ៉េត​ជីវ៉ា​ ទី៤​លោក យ៉ែម ចាន់​អ៊ី ៕​

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម