ព័ត៌មានជាតិ
បង្កើត ” មូលនិធិសុខុមាលភាពកូកា-កូឡា ” ជាល្បិចចោរបច្ចេកវិទ្យាទេ សូមប្រុងប្រយ័ត្ន!!
នាពេលថ្មីៗនេះ មានការវាយប្រហារបោកបញ្ឆោតតាមអឺនធឺណិត (Phishing attack) តាមរយៈការផ្ញើ តំណភ្ជាប់ទៅកាន់អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម ដោយប្រើឈ្មោះថា “មូលនិធិសុខុមាលភាពកូកា-កូឡា ចុចចូលរួមក្នុងការស្ទង់មតិដើម្បីមានឱកាសឈ្នះទឹកប្រាក់ ២០០.០០០ រៀល។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីឧបាយកលចៀសវាងផុងខ្លួនចាញ់បោកការបញ្ឆោតនេះ។
ឧបាយកលបោកបញ្ឆោត
ជំហានដំបូងនៃល្បិចបោកបញ្ឆោតនេះ គឺជំរុញទាក់ទាញអ្នកឱ្យចុចបើកតំណភ្ជាប់ ដែលចោរព័ត៌មានវិទ្យា បានរៀបចំ ហើយនាំអ្នកទៅកាន់គេហទំព័រក្លែងបន្លំមួយ ដែលមានរូបសញ្ញារបស់ក្រុមហ៊ុនណាមួយ ដោយប្រើសារ បោកប្រាស់ថា “អ្នកពិតជាមានសំណាងណាស់ដែលត្រូវបានជ្រើសរើសសម្រាប់ការស្ទង់មតិ។ ត្រឹមតែមួយនាទី អ្នកនឹង ទទួលបានរង្វាន់ដ៏អស្ចារ្យ! យើងបានរៀបចំរង្វាន់មួយចំនួនសម្រាប់អ្នកដែលចូលរួមក្នុងការស្ទង់មតិ ។
ជំហានបន្ទាប់ ចោរព័ត៌មានវិទ្យា នឹងតម្រូវឱ្យអ្នកឆ្លើយសំណួរមួយចំនួន និងចែករំលែកបន្តទៅកាន់មិត្តភក្តិ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (Mongor) ហើយប្រាប់ថាអ្នកនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ដោយគ្រាន់តែ បំពេញព័ត៌មានផ្ទាល់ខ្លួនដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខទូរសព្ទ អាសយដ្ឋាន ជាដើម។ តាមរយៈព័ត៌មានទាំងនេះ ចោរព័ត៌មានវិទ្យានឹងអាចមានលទ្ធភាពចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គមរបស់អ្នកបាន។
វិធានការការពារ
– ដើម្បីបង្ការហានិភ័យ អ្នកប្រើប្រាស់ មិនត្រូវចុចលើតំណភ្ជាប់ ដែលមានភ្ជាប់មកតាមសារខ្លីនោះទេ
-សូមត្រួតពិនិត្យឈ្មោះគេទំព័រឱ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មានផ្ទាល់ខ្លួនលើគេហទំព័រក្លែងក្លាយ ឬឆ្លើយឆ្លងជាមួយបុគ្គលមិនស្គាល់អត្តសញ្ញាណ ដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួន
-ក្នុងករណីមានការសង្ស័យ សូមទាក់ទងទៅកាន់ក្រុមហ៊ុននោះដោយផ្ទាល់
-សូមដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរជាន់ (2 Factor Authentications) នៅក្នុងគណនីបណ្តាញសង្គម
– ក្នុងករណីអ្នកដឹងថា ចាញ់បញ្ឆោតចោរព័ត៌មានវិទ្យា សូមផ្លាស់ប្តូរពាក្យសម្ងាត់របស់ខ្លួនជាបន្ទាន់ ឬទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចក្នុងករណីធ្ងន់ធ្ងរ។
បើតាមការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមមហាផ្ទៃកក្រើនរំលឹកថា នេះជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីចែកចាយកម្មវិធីមេរោគ លួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬដើម្បីស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់។ ពួកគេអាចប្រើល្បិចទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។
សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ