ស្អែកនេះ នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ ទូទាំង​ខេត្តកណ្តាល
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្អែកនេះ នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ ទូទាំង​ខេត្តកណ្តាល

បានផុស

នៅ

អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានត្រៀមក្រុមគ្រូពេទ្យប្រមាណ២៥០០នាក់ ដើម្បីធ្វើឲ្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩នៅថ្ងៃស្អែកនេះប្រព្រឹត្តទៅប្រកបដោយភាពរលូន និងបានឆាប់រហ័ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែឧសភា តាមប្រព័ន្ធ Online Video Zoom នៅរសៀលថ្ងៃទី០៨មិថុនា លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានបញ្ជាក់ថា ខេត្តកណ្តាលនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋទូទៅ និងកម្មករ កម្មការី ទាំង១១ក្រុង-ស្រុក នាថ្ងៃទី១០ ខែមិថុនានេះ។

យុទ្ធនាការចាក់វ៉ាក់សាំង ទាំង១១ ក្រុង-ស្រុក នេះ រដ្ឋបាលខេត្តបានត្រៀមក្រុមគ្រូពេទ្យចំនួន ៧០០នាក់ ស្មើនឹង ៧០ក្រុម ហើយរដ្ឋបាលខេត្តគ្រោងនឹងបន្ថែមគ្រូពេទ្យចំនួន ១៨០០ នាក់ទៀត ដើម្បីធ្វើឲ្យយុទ្ធនាការនេះប្រព្រឹត្តទៅប្រកបដោយភាពរលូន និងអាចចាក់វ៉ាក់សាំងបានឆាប់រហ័សជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកណ្តាល។

លោកអភិបាលខេត្តក៏​បានស្នើឱ្យ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធត្រូវ រៀបចំទីតាំងសម្រាប់ធ្វើជាកន្លែងចាក់វ៉ាក់សាំងឱ្យបានសមស្រប ត្រូវធ្វើប័ណ្ណអញ្ជើញប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ អាជ្ញាធរត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលចាក់វ៉ាក់សាំងឲ្យបានល្អប្រសើរ ត្រូវរៀបចំកន្លែងស្នាក់នៅ និងម្ហូបអាហារជូនដល់ក្រុមគ្រូពេទ្យឲ្យបានល្អ ជាពិសេសអាជ្ញាធរត្រូវយកចិត្តទុកដាក់ថែរក្សាសន្តិសុខជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាឧបករណ៍សម្ភារៈពេទ្យផងដែរ។

បើតាមលោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩(គ.វ.ក១៩)  គ.វ.ក១៩ នឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ១៩ ដល់ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅខេត្តកណ្តាលនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា តាមផែនការចាក់វ៉ាក់សាំងជាជំហានបន្ទាប់ទៀតនេះរដ្ឋបាលខេត្ត មានតម្រូវការវ៉ាក់សាំងកូវីដ-១៩សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី តាមបណ្ដាក្រុង ស្រុក សរុបចំនួន ១ ១៥៣ ២៣៧ នាក់ក្នុងនោះស្រី ៦៧៥៥៧៨ នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services