Connect with us

ព័ត៌មានជាតិ

ខេត្តឧត្ដរមានជ័យ រកឃើញ៤ករណីកូវីដ-១៩ នាំចូលពីថៃ និង០១ករណីលាប់ឡើងវិញ

បានផុស

នៅ

ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន០៥ ករណី ដែល០៤ករណីជាករណីនាំចូលពីប្រទេសថៃ និង០១ករណី ជាករណីលាប់ជំងឺកូវីដ-១៩ ឡើងវិញ និងជាសះស្បើយ០៣នាក់បន្ថែមទៀត នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ។

ដោយគិតត្រឹមថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១០១ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៩៦ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥ករណី បានព្យាបាលជាសះស្បើយចំនួន ៣០ករណី និងកំពុងសម្រាកព្យាបាលចំនួន ៧១ករណី។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ ជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ បីកុំ និង បីការពារ៕

អត្ថបទ៖ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម