កូវីដ-១៩
យកសំណាកកម្មកររោងចក្រ៣៤នាក់ រកឃើញវិជ្ជមានជំងឺកូវីដ‑១៩ ចំនួន២០នាក់
ភ្នំពេញ៖ កម្មកររោងចក្រ យូលី ៣៤នាក់ កំឡុងពេលធ្វើចត្តាឡីស័ក កើតមានអាការៈសង្ស័យ លុះយកសំណាកធ្វើតេស្ត បានរកឃើញកម្មករ២០នាក់មានវិជ្ជមានកូវីដ-១៩។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែឧសភានេះថា ក្រមការងារបានយកសំណាកពីកម្មកររោងចក្ររោងចក្រ យូលី ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសាន់ដុង សាន់សែល ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន៣៤នាក់ ជាលទ្ធផលមានកម្មករចំនួន២០នាក់ ក្នុងនោះស្រី១៦នាក់មានវិជ្ជមានកូវីដ‑១៩ ដែលធ្វើឱ្យចំនួនកម្មកររោងចក្រនេះមានឆ្លងរហូតដល់ជាង១០០នាក់។

លោកប្រធានមន្ទីរ បានបន្តថា ការឆ្លងជំងឺកូវីដ‑១៩នៅរោងចក្រ យូលី ត្រូវបានរកឃើញតាំងពីថ្ងៃទី២២ឧសភា ដែលការចម្លងគឺផ្តើមចេញពីកម្មករ១នាក់បានឆ្លងពីប្តីរបស់ខ្លួនដែលជាអ្នកដឹកបន្លែលក់ពីខេត្តស្វាយរៀងទៅលក់នៅផ្សារដើមគររាជធានីភ្នំពេញ។
លោក កែរ រដ្ឋា បានបន្តទៀតថា៖ “ម្សិលមិញមានកម្មកររោង យូលី កំពុងធ្វើចត្តាឡីស័កចំនួន៣៤នាក់មានអាការៈក្តៅខ្លួន ក្អក។ ដល់អ៊ីចឹងទៅបានក្រុមការងារបានទៅយកសំណាកពីពួកគាត់ធ្វើតេស្តមួយសារទៀត ហើយជាលទ្ធផលវិជ្ជមានកូវីដ‑១៩ ចំនួន២០នាក់”។

លោក បណ្ឌិត បន្ថែមទៀតថាការរកឃើញ២០នាក់បន្ថែមទៀតនេះបានធ្វើឱ្យខេត្តស្វាយរៀងមានចំនួនអ្នកឆ្លងសរុបចំនួន៥៨៣នាក់ ស្រី៣១១នាក់ ដោយមានអ្នកជាសះស្បើយចំនួន៣៦៩នាក់ ស្រី១៤៩នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២០៨នាក់ ស្រី១៦០នាក់ និងស្លាប់ចំនួន៥នាក់ ស្រី២នាក់៕
អត្ថបទ៖ សំអឿន
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


