កូវីដ-១៩
សូមប្រុងប្រយ័ត្ន ៨ ទីតាំងក្នុងខណ្ឌដូនពេញមានឆ្លងកូវីដ-១៩
ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់គ្នានៅក្នុងមូលដ្ឋានខណ្ឌដូនពេញត្រូវបានខាងអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ រកឃើញការឆ្លង និងប្រកាសឱ្យមានការប្រុងប្រយ័ត្ន៖
ទីតាំងទី១ ហាងហ្គាសទាន់សម័យ មានទីតាំងស្ថិតនៅផ្ទះលេខ A1Eo ផ្លូវលេខ២១៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ អ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកខាងផ្នែកដឹកជញ្ជូន ធ្វើការនៅទីតាំងខាងលើនេះ។
ទីតាំងទី២ ត្រូវបានរកឃើញស្រ្តីជាអ្នកជំងឺកូវីដ-១៩ ម្នាក់ ជាអ្នកលក់ភេសជ្ជៈ និងប្រដាប់ក្មេងលេង នៅមុខមន្ទីរពេទ្យ គន្ធបុប្ផា វត្តភ្នំ។
ទីតាំងទី៣ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែលមានទីតាំងនៅផ្លូវលេខ ៨៦ កែងផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ អ្នកជំងឺកូវីដ-១៩ បានទៅផ្ញើអីវ៉ាន់នៅទីតាំងខាងលើនេះ។
ទីតាំងទី៤ ហាង នំបុ័ង 3A នៅសង្កាត់ផ្សារកណ្តាល កាលពីថ្ងៃទី២៣ ឧសភា២០២១ មុនពេលទៅធ្វើតេស្ដ។ មូលហេតុ អ្នកជំងឺកូវីដ-១៩ ម្នាក់បានទៅទិញនំបុ័ង នៅទីនោះ។
ទីតាំងទី៥ នៅ អេអ៊ឹម ភឺអ៊ឹម ម៉ាត ផ្ទះលេខ១០៨ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ អ្នកជំងឺកូវីដ-១៩ បានចូលទៅទិញអីវ៉ាន់នៅទីនោះ។
ទីតាំងទី៦ នៅហាងមាសពេជ្រ ហេង គន្ធា ផ្ទះលេខ ២០Eo ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ មូលហេតុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៩និង០០ ដល់ម៉ោង ១០និង៣០ ព្រឹក អ្នកជំងឺកូវីដ១៩ បានចូលទៅទិញក្រវិល នៅទីតាំងខាងលើនេះ។
ទីតាំងទី៧ នៅផ្សារទំនើប Aeon Maxvalu សាខា ផ្សារ ខាលែនឌែលម៉ល ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ មូលហេតុ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៨និង៤០ ដល់ម៉ោង ១៩និង០០ អ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទឹកដោះគោ នៅទីតាំងខាងលើ។
ទីតាំងទី៨ វត្តសារាវ័នតេជោ (ជាពិសេសកុដិលេខ២៥) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
អត្ថបទ៖ រស្មី





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


