Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​ជនសង្ស័យ ៤​នាក់ ចាប់យក​គ្រឿងញៀន​ជិត ៤ គីឡូក្រាម

បានផុស

នៅ

ភ្នំពេញ ៖ ជនសង្ស័យ ៤​នាក់ និង​គ្រឿងញៀន​ជិត ៤ គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្រាវជ្រាវ​បង្ក្រាប​ជា​បន្ត​បន្ទាន់ ៣​ករណី​ផ្សេងៗ​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ប្រាប់​អោយដឹងថា ដោយ​អនុវត្តតាម​បញ្ជា​លោកនាយ​ឧត្ដម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោកនាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ៣​ករណី​ផ្សេងៗ​គ្នា ចាប់ខ្លួន​ជនសង្ស័យ ៤​នាក់ ដកហូត​វត្ថុតាង​គ្រឿងញៀន​ជិត ៤ គីឡូក្រាម​ជា​បន្តបន្ទាប់។

សមត្ថកិច្ច​ប្រាប់​បន្ត​ថា ករណី​ទី​១៖ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​២០ និង​៣០​នាទី កម្លាំង​ជំនាញ (​ក​៦) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ហម គ​ន្ធី ក្រោម​កា​សម្រប​សម្រួល​ពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន នៅ​ចំណុច​ផ្លូវលំ ផ្ទះជួល ស្ថិត​ក្នុងភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​: ១-​ឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលី​ស ភេទ​ស្រី អាយុ ៣២​ឆ្នាំ ជនជាតិ ខ្មែរ​។ ២-​ឈ្មោះ អ៊ុក ធី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្នែ​រ វត្ថុតាង​ចាប់យក គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ 1587,84g ។

ករណី​ទី​២៖ កាលពី​ថ្ងៃទី​០៧ ខែ​០៦ ឆ្នាំ​២០២១ វេលា​ម៉ោង ០១ និង​០៥​នាទី រំលង​អាធ្រាត្រ កម្លាំង​ជំនាញ (​ក​១១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អាំ សុជាតិ និង​លោក​វរសេនីយ៍ យា ប៊ុន​ណារ​ត្ន័​ន៍ នាយករង​មន្ទីរ ដោយមាន​ការសម្របសម្រួល​ពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន នៅ​ចំណុច ផ្ទះសំណាក់ សម្បត្តិ លាភ បន្ទប់​លេខ​២៤ ស្ថិតក្នុង​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ សៅ ចិ​ត្រា ភេទ​ប្រុ អាយុ ២៩​ឆ្នាំ ជនជាតិ ខ្មែរ វត្ថុតាង​ដកហូត ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​មេ​តំ​ហ្វេ​តា​មីន (ICE) ១​កញ្ចប់​ធំ ស្មើ​ទម្ងន់ 993,49g ។

ករណី​ទី​៣៖ កាលពី​ថ្ងៃទី​០៧ ខែ​០៦ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣ និង​៣០​នាទី កម្លាំង​ជំនាញ (​ក​៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ និង​លោក​វរសេនីយ៍​ឯក ជាវ វណ្ណា នាយការិយាល័យ (​ក​៥) ព្រមទាំង​មានកា​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច គល់​ស្ពាន​ស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់ ឈ្មោះ ជា ថៃ​តាំ ភេទ​ប្រុ អាយុ ៣០​ឆ្នាំ ជនជាតិ ខ្មែរ វត្ថុ​តាង​ចាប់​យក គ្រឿងញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ១​កញ្ចប់​ធំ ៣​កញ្ចប់​តូច ស្មើ​ទម្ងន់ 1294,39 g។

ជនសង្ស័យ​ទាំង ៤​នាក់ និង​វត្ថុតាង ទាំងអស់ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម