Connect with us

ព័ត៌មានជាតិ

ស្ទើរ​កន្លះ​ជីវិត​ហើយ សឹងតែ​មិនបាន​ស្គាល់​ទឹកប្រាក់​រង្វាន់ ១០០០០ ដុល្លារ

បានផុស

នៅ

​បុរស​ម្នាក់​និយាយ​ថា ស្ទើរតែ​កន្លះ​ជីវិត​ទៅហើយ លោក​សឹងតែ​មិនបាន​ស្គាល់​ឡើយ​ប្រាក់រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ (១០០០០ ដុល្លារ​) បែបនេះ​ទេ​។ តែ​ពេលនេះ​លោក​នឹង​បាន​កាន់​ដោយ​ផ្ទាល់ដៃ​ក្នុងពេល​ឆាប់ៗ​ខាង​នេះហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណាយ​ត្រឹមតែ ២០០០ រៀល​ទិញ​គោ​ជល់មក​ពិសា ហើយ​គាស់​បាន​ត្រឹម​ពាក្យ​អរគុណ ដែល​ពីមុន ​គឺ​មិនមាន​តម្លៃ​អ្វី​ទាំងអស់​។ តែ​ពេលនេះ​ក្រវិល​អរគុណ​ដែល​មាន​លេខ​សំណាង គឺអាច​ផ្លាស់​ប្ដូរជីវិត​សឹងតែ ៣៦០ ដឺក្រេ តែម្ដង​ព្រោះថា ក្រវិល​អរគុណ​គោ​ជល់ ដែលមាន​លេខ​កូដ ៨​ខ្ទង់ អាចឲ្យ​លោក លន់ បូ​រ៉ែ​ន ឈ្នះ​ទឹកប្រាក់​រង្វាន់​ដ៏​ច្រើន​រហូតដល់​១០,០០០ (​មួយ​ម៉ឺន​) ដុល្លារ​។​

​លោក លន់ បូ​រ៉ែ​ន ភេទ​ប្រុស ជា​ជាងទង​ក្រក្សត់​ម្នាក់ មាន​ទីលំនៅ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ផ្ទះ​របស់លោក​នៅ​ដាច់ស្រយាល​សឹងតែ​គ្មាន​មនុស្ស​រស់នៅ​។

លោ​កថា​តាំងពី​កូ​វីដមក​លោ​ករក​មិនសូវ​បានទេ​ពី​ជំនាញ​ដែល​គាត់​មាន ហើយ​សព្វថ្ងៃ​គឺ​ពឹង​លើ​ដំណាំ​ក្បែរ​ផ្ទះ និង​ការ​ចិញ្ចឹម​សត្វ​បន្តិចបន្តួច​ប៉ុណ្ណោះ​ដើម្បី​ចិញ្ចឹម​គ្រួសារ​។ ថ្ងៃ​ត្រូវ​រង្វាន់​ គឺ​លោក​សល់​លុយ​តែ​២០០០​រៀល ក៏​សម្រេចចិត្ត​ទិញ​គោ​ជល់​១​កំប៉ុង ព្រោះ​លោក​តែងតែ​ពិសា​ពេល​នៅ​ធ្វើការ ហើយ​គាស់​មក​បាន​អរគុណ​ទៀត​។ តែ​ដោយ​លោក​ឧស្សាហ៍​តាមដាន កម្មវិធី​លេខ​សំណាង​លោក​ក៏​ទុក​ក្រវិល​កំប៉ុង​។ ពេល​មកដល់​ផ្ទះ​លោក​ក៏បាន​យក​លេខ​មក​មើល ស្រាប់តែ​ក្រវិល​ដូច​លេខ​សប្ដាហ៍​ទី​១​គឺ 03521605 ពេលនោះ​គាត់​សប្បាយចិត្ត​ណាស់​ស្រែក​ហ៊ោ​ពេញ​ផ្ទះ​តែម្ដង​។ ហើយក៏​បាន​ទូរ​សព្ទ​មក​ក្រុមហ៊ុន​ទាំង​ញាប់​ញ័រ ព្រោះ​សប្បាយចិត្ត​ពេក​។ ភ្លាមៗ​នោះដែរ​ក្រុមហ៊ុន​បាន​បញ្ជូន​ក្រុមការងារ​ចុះ​ពិនិត្យ​ក្រវិល​កំប៉ុង និង​បញ្ជាក់ថា​ត្រឹមត្រូវ​និង​រង់ចាំ​ថ្ងៃ​ទទួល​រង្វាន់​។

​សូម​បញ្ជាក់ដែរថា នេះ​គឺជា​រង្វាន់​លើក​ទី​២ បន្ទាប់ពី​កម្មវិធី «​គោ​ជល់​លេខ​នាំ​សំណាង​» ចាប់ដំណើរការ​ផ្សាយ​ផ្ទាល់​រហូតមក​ដល់ពេលនេះ​។ សម្រាប់​អ្នក​ដែល​មិនទាន់​ត្រូវ​សូម​ទុក​ក្រវិល​ដើម្បី​ផ្ទៀង​រង្វាន់​នៅពេល​ក្រោម ហើយ​អ្នក​ដែល​ចង់​ផ្សងសំណាង​សូម​ពិសា​គោ​ជល់ ដើម្បី​ស្វែងរក​លេខ​សំណាង​ ដែលមាន​នៅក្រោម​ក្រវិល​អ​រ​គុណ ហើយ​រង្វាន់​នៅតែ​បន្ត​ផ្តល់ជូន​រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០២១​។ មិនតែប៉ុណ្ណោះ តូប​ដែល​ទទួល​ប្ដូរ​ក្រវិល​នឹង​ទទួលបាន​កម្រៃជើងសា ៥០០​រៀល​សម្រាប់​លេខ​២​ខ្ទង់ ឯ​លេខ​៤​ខ្ទង់​នឹង​ទទួលបាន ២០០០​រៀល​បន្ថែម ពិតជា​ចំណេញ​ទ្វេដង​។

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬ​ផ្ញើ​សារ​មកកាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ Red Bull Cambodia​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

រឿងកើតនៅមូស្គូ ក៏អាចកើតនៅអាមេរិក ដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម