កីឡា
ស្ថាប័នឃីកបុកស៊ីងពិភពលោក WKN ប្រកាសការចរចាចាប់ដៃគុនខ្មែរ
សម្ព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (World Kickboxing Network) បានប្រកាសជាថ្មីពីដំណើរការកំពុងប្រព្រឹត្តនៃកិច្ចពិភាក្សាដើម្បីឈានឆ្ពោះទៅចាប់ដៃជាមួយ ស្ថាប័នប្រដាល់គុនខ្មែរជាផ្លូវការ។

កាលពីថ្ងៃទី៧ ខែមេសា ម្សិលមិញនេះ WKN បានប្រកាសថា ខ្លួនកំពុងស្ថិតនៅលើផ្លូវចរចាដើម្បីឲ្យក្លាយជាស្ថាប័នគុនខ្មែរសកលជាផ្លូវការ។ នេះជាការបោះជំហានដ៏ធំជាប្រវត្តិសាស្ត្រមួយសម្រាប់ការវិវត្ត និងការទទួលស្គាល់គុនខ្មែរលើឆាកអន្តរជាតិ។ សូមរង់ចាំព័ត៌មានលំអិតនាពេលដ៏ខ្លីខាងមុខ។

នៅពេលសហព័ន្ធគុនខ្មែរ និងសម្ព័ន្ធកីឡាឃីកបុកស៊ីងពិភពលោកចាប់ដៃគ្នាជាផ្លូវការ នោះមានន័យថា ស្ថាប័នគុនខ្មែរពិភពលោកនឹងរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោកជាផ្លូវការ។
ដំណឹងចរចានេះ តាមពិតទៅ ស្ថាប័ន WKN បានប្រកាសរួចម្តងហើយកាលពីថ្ងៃទី២ ខែមេសា ដោយបញ្ជាក់ពីថ្នាក់ដឹកនាំ របស់ខ្លួននឹងធ្វើដំណើរមកកាន់តំបន់អាស៊ី ជាពិសេសផ្តោតលើការអភិវឌ្ឍគុនខ្មែរនៅលើឆាកអន្តរជាតិតែម្តង។

ស្ថាប័នកីឡាឃីកបុកស៊ីងពិភពលោក WKN ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ១៩៩៤ ដោយលោក Stephane Cabrera ដែលជាប្រធានបច្ចុប្បន្ន ហើយជាបុត្រសម្ព័ន្ធនៃស្ថាប័នប្រដាល់ ISKA (International Sport Kickboxing Association) ដែលបានទទួលស្គាល់គុនខ្មែរដែរ។

បច្ចុប្បន្ន ស្ថាប័នមួយនេះមានសមាជិកជាច្រើនប្រទេសទូទាំងពិភពលោក ហើយមានកីឡាករ កីឡាការិនីជាម្ចាស់ផ្ទះខ្សែក្រវាត់ជាច្រើនទៅតាមប្រភេទទម្ងន់ និងប្រភេទវិញ្ញាសា ដូចជា ប្រភេទ Full Contact, Kickboxing, Orientaal Rules, K-1 Rules និង មួយថៃ៕


ស្ថាប័នប្រដាល់អន្តរជាតិ២ ទទួលស្គាល់ គុនខ្មែរ ខណៈអាចមាន២បន្ថែមទៀត
អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


