Connect with us

ព័ត៌មានជាតិ

ត្រួតពិនិត្យ​លើ​រថយន្ត​ធុន​ធំ​ជាង​១០០​គ្រឿង​ម​ន្រី្ត​ជំនាញ​រកឃើញថា​ស្ទើរតែ​ទាំងស្រុង​ដឹកជញ្ជូន​តាមច្បាប់​កំណត់

បានផុស

នៅ

​​មន្ត្រី​ជំនាញ​សាធារណការ​និង​ដឹកជញ្ជូន ​ចុះ​ត្រួតពិនិត្យ​រថយន្ត​ធុន​ធំ​ជាង​១០០​គ្រឿងដែល​ចរាចរណ៍​លើ​ដង​ផ្លូវ​លេខ​៥៧ ​លទ្ធផល​រថយន្ត​ស្ទើរតែ​ទាំងអស់​ បាន​ដឹកជញ្ជូន​តាមច្បាប់​កំណត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ឯក រ​ត្ន័​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​និង​ដឹកជញ្ជូន​ បាន​ប្រាប់ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ថា​ យុទ្ធនាការ​នេះ​គោលដៅ​សំខាន់​ផ្តោតលើ​ការត្រួតពិនិត្យ​ទាំង​បច្ចេកទេស​និង​ផ្លូវច្បាប់​លើ​យានយន្ត​ធុន​ធំ​ ដែល​ដឹកជញ្ជូន​ទំនិញ​នានា​ពិសេស​រថយន្ត​ដឹកជញ្ជូន​ស៊ីម៉ង់​ចេញពី​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ ​ក្នុងស្រុក​បាណន់​ខេត្តបាត់ដំបង​។ បេសកកម្ម​ចុះ​ត្រួតពិនិត្យ​ខាងលើនេះ ​ក្នុង​គោលបំណង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​ផ្ទុក​ ដើម្បី​កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់​រួមចំណែក ​ក្នុង​ការ​សន្សំសំចៃ​ថវិកាជាតិ​ព្រមទាំង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សុវត្ថិភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ផ្លូវគោក​ ក្រៅពីនេះ​ក៏បាន​ជួយ​ធានា​ឲ្យ​ការប្រកួតប្រជែង ​ដោយ​យុត្តិធម៌​លើ​ការ​ដឹកជញ្ជូន​និង​ការ​ការពារ​បរិស្ថាន​ផង​ដែរ​។

​ដែល​ការអនុវត្ត​នេះ ​ត្រូវ​បាន​សហការ​រវាង​ក្រុម​ជំនាញ​ក្រសួង​សាធារណៈ​និង​ដឹកជញ្ជូន​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង​រួមជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់​ថ្លឹង​រថយន្ត​ ដែល​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ​បាន​សរុប​ចំនួន​១០១​គ្រឿង ​ក្នុងនោះ​រកឃើញរ​ថយ​ន្ត​ផ្ទុក​ទម្ងន់​លើស​កំណត់ ​ត្រឹមតែ​ចំនួន​១​គ្រឿង​ប៉ុណ្ណោះ​។ ហើយ​រថយន្ត​១​គ្រឿង​ដែល​ល្មើសច្បាប់​នេះ ​ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ដឹក​ល្មើសច្បាប់​បន្ត​ទៀត ​និង​មានការ​ណែនាំ​អប់រំ​បន្ថែម​និង​ពិន័យ​ជា​ប្រាក់​នៅនឹងកន្លែង​តាមផ្លូវ​ច្បាប់​ផង​។​

ពាក់ព័ន្ធ​និង​រថយន្ត​ដឹកជញ្ជូន​ទំនិញ​លើស​ច្បាប់​អនុញ្ញាត​នេះ​ តម្រូវ​ឲ្យ​ផាកពិន័យ​កំណត់​ទៅតាម​ភាគរយ​នៃ​ទម្ងន់​ល្មើស​ជាក់ស្តែង ​ក្នុងករណី​ល្មើស​ចាប់ពី​៥​ទៅ​១០%​ត្រូវ​ពិន័យ​ជា​ប្រាក់​គុណ​នឹង​១០​ម៉ឺន​រៀល​ក្នុង​១​តោន​។ ​ហើយ​ចាប់ពី​១០%​ឡើង​ទៅ​ដល់​២០%​តម្រូវ​គុណ​នឹង​ទឹកប្រាក់​ចំនួន​២០​ម៉ឺន​រៀល​និង​ល្មើស​ច្រើន​ធ្ងន់ធ្ងរ​ជាង​២០% ​ត្រូវ​ពិន័យ​គុណ​នឹង​៣០​ម៉ឺន​រៀល​ ក្នុង​១​តោន​និង​ត្រូវ​ឃាត់​រថយន្ត​នោះ​ទុក​ចំនួន​១​ឆ្នាំ​ថែមទៀត​។

​ក្រោយ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​លោក​ ឯក រ​ត្ន័​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​​បានកត់សម្គាល់​ថា​ បច្ចុប្បន្ន​ក្នុងពេលដែល​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ នៅតាម​គោលដៅ​នីមួយៗ​ឃើញ​ថា​ អត្រា​ល្មើស​បាន​ថយ​ចុះ​ច្រើន​លោក​សង្ឃឹមថា​ម្ចាស់​យានយន្ត​ឬ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​មានការ​យល់ដឹង​ខ្ពស់​ពី​ច្បាប់​។

​បើ​ទោះ​បី​បែបនេះ ​លោក​ក៏បាន​ព្រមាន​លើ​ម្ចាស់​រថយន្ត​ផង​ដែរ​ថា ត្រូវតែ​ជៀសវាង​ប្រការ​បានដឹង​ដំណឹង​ថា​មន្ត្រី​ចុះមក​ត្រួត​ពិនិត្យ​ហើយ​បាន​សម្តែង​រៀបចំ​ធ្វើជា​គោរព​ច្បាប់​ត្រឹមត្រូវ​ហើយ​ធាតុ​ពិត​នៅតែ​ល្មើស​មិន​គោរព​តាមច្បាប់​ដដែល ​គឺ​ត្រូវតែ​បញ្ឈប់​នូវ​គំនិត​បែបនេះ​។​យើងទាំងអស់គ្នា​ ត្រូវ​មាន​ឆន្ទៈ​ចូល​រួមចំណែក​ប្រើប្រាស់​ផ្លូវថ្នល់​ប្រកបដោយ​សេចក្តីស្រលាញ់​ថែរក្សា​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​រួមគ្នា​ និង​រួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​កំពុង​កើតមានឡើង​គួរ​ឲ្យ​កត់សំគាល់​ដែល​ធ្វើ​ឲ្យ​បាត់បង់​អាយុ​ជីវិត​មនុស្ស​ស្ទើរ​រាល់ថ្ងៃ​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៨ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម