សន្តិសុខសង្គម
បន្តរកឃើញយានយន្ត១៦៨គ្រឿង និងអ្នកល្មើសជាតិស្រវឹង៦៤នាក់ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍នៅយប់ថ្ងៃទី២៦
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តរកឃើញយានយន្ដល្មើសច្បាប់ចរាចរណ៍សរុបចំនួន១៦៨គ្រឿង និងអ្នកល្មើសជាតិអាល់កុលសរុប៦៤នាក់ នៅក្នុងយុទ្ធនាការរឹរបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទូទាំងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧មករានេះថា នៅយប់ថ្ងៃទី២នៃយុទ្ធនាកការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្តឆ្លងកាត់ចំនួន១៧៩១គ្រឿង និងបានឃាត់យានយន្តល្មើស ចំនួន១៦៨គ្រឿង ក្នុងនោះមានរថយន្តចំនួន៤៨គ្រឿង និងម៉ូតូចំនួន១២០គ្រឿង។

តាមរបាយការណ៍ ក្នុងយុទ្ធនាការនេះកម្លាំងបានរកឃើញអ្នកល្មើសជាតិស្រវឹងចំនួន៦៤នាក់ ក្នុងនោះមានកម្រិតជាតិអាល់ចាប់ពី ០.២៥ ទៅ ០.៣៩ mg/L ចំនួន២៨នាក់ និងកម្រិតជាតិអាល់ចាប់ពី ០.៤០ mg/L ឡើង មានចំនួន៣៦នាក់។ របាយការណ៍បញ្ជាក់ថា ក្នុងយុទ្ធនាការនេះគម្លាំងនគរបាលបានផាកពិន័យយានយន្ដសរុបចំនួន ១១៨គ្រឿង រក្សាទុកនៅអធិការខណ្ឌចំនួន ៤៧ គ្រឿង (រថយន្ត ចំនួន១៦គ្រឿង-ម៉ូតូ ចំនួន៣២គ្រឿង) និងបញ្ជូនទៅការិយាល័យចំនួន២គ្រឿង៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


