ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនីលើបង្គោល ឆេះជាអណ្ដាតភ្លើងបង្កការភ្ញាក់ផ្អើល
ខ្សែទូរស័ព្ទ ខ្សែអ៊ីនធឺណិត និងខ្សែភ្លើងអតិថិជន រាយលើបង្គោលភ្លើងនៅចំណុចមុខសាលាគរុកោសល្យ ត្រូវបានអណ្ដាលភ្លើងឆាបឆេះ ធ្វើឲ្យប្រជាពលរដ្ឋដែកធ្វើដំណើរកាត់តាមផ្លូវមានការភ័យក្លាចយ៉ាងខ្លាំង ពិសេសកូនចៅតូចៗ។
ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចសាលាគរុកោសល្យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ជាវ ណារិន ប្រធានអគ្គីសនីកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ខាងជំនាញអគ្គីសនីរបស់លោក និងសមត្ថកិច្ចបានចេញទៅពន្លត់កន្លែងដែលឆេះនោះ ហើយគ្រប់គ្រងបានទាំងស្រុងមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតនេះឡើយ។ ក្នុងនោះ មន្ត្រីនិងបុគ្គលិកផ្នែកបច្ចេកទេសតបណ្តាញបានមមាញឹកតភ្ជាប់អគ្គិសនីចូលតាមផ្ទះពលរដ្ឋ អតិថិជន វិញមានចំនួន៥ទៅ៦ផ្ទះដើម្បីឲ្យមានអគ្គិសនីប្រើប្រាស់ឡើងវិញ។
អ្នកឃើញហេតុការណ៍ថា បើកុំតែមានអន្តរាគមន៍ពន្លត់ទាន់ពេល កុំអីការឆ្លងចរន្តអគ្គិសនីនេះ នឹងរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិឯកជននិងរដ្ឋជាច្រើនមិនខាននៅក្បែរនោះ។

សូមរំលឹកថា ការឆ្លងចរន្តអគ្គិសនីពីខ្សែបណ្តាញទូរស័ព្ទ ខ្សែអ៊ីនធឺណិតលើបង្គោលបញ្ជូន ក៏ឧស្សាហ៍កើតមានដែរ ដោយឡែកនៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យក្នុង១ឆ្នាំចុងក្រោយនេះ កើតមាន៤ករណីមកដែរ ហេតុនេះ ផ្នែកបច្ចេកទេសពាក់ព័ន្ធអាចពិនិត្យសម្រួលករណីនេះឡើងវិញ ដើម្បីបញ្ចៀសហានីភ័យ ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?