ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ៧នាក់ ក្នុងករណីរារាំងការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងលេងល្បែងស៊ីសង
សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរភ្នាល់ដាក់ប្រាក់) នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិដំណាក់ជ្រៃ ឃុំពាមវាជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ។

តាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា វេលាម៉ោង១៤និង៣០នាទី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកកងមាស និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម ចុះបង្ក្រាប ករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាតការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ។

ក្រៅពីការឃាត់ខ្លួនជនសង្ស័យទាំង ០៧នាក់ សមត្ថកិច្ចក៏បានដកហូត វត្ថុតាងរួមមាន ៖ បៀរនីឡុងចំនួន២ហ៊ូ ទូរស័ព្ទដៃចំនួន០៤រឿង ម៉ូតូចំនួន ០៣គ្រឿង ប្រាក់រៀលចំនួន១.៣៥០.០០០រៀល ប្រាក់ដុល្លាចំនួន ៥០ដុល្លារអាមេរិក និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យចំនួន ០៧នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ ៖ ហុង ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?