ព័ត៌មានជាតិ
ចុងសប្តាហ៍ទី២នៃខែមិថុនា កម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧ម៉ឺននាក់
នៅចុងសប្តាហ៍ទី២នៃខែមិថុនាឆ្នាំ២៩២១នេះ កម្ពុជាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៧ម៉ឺននាក់ មានការថយចុះប្រមាណ ៩.៥៩% ធៀបនឹងសប្តាហ៍កន្លងមក។ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩%។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការថយចុះនៃចំនួនភ្ញៀវទេសចរ ដោយសារការកើនឡើងនៃជំងឺកូវីដ-១៩ នៅតាមតំបន់ខ្លះៗនៃរាជធានីខេត្តមួយចំនួន ធៀបនឹងក្នុងសប្តាហ៍កន្លងមក ។
លោក រដ្ឋមន្ត្រីបាន បន្តថា គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ គឺរាជធានីភ្នំពេញឈរនោះលំដាប់លេខរៀងទី១ដោយទទួលបានភ្ញៀវទេសចរ ជាង១ម៉ឺន៤ពាន់នាក់ បន្ទាប់មកគឺខេត្តកំពង់ស្ពឺទទួលបានជាង១ម៉ឺននាក់ ខេត្តកំពត ទទួលបានជាង៧ពាន់នាក់ ខេត្តព្រះសីហនុទទួលបានជាង ៧ពាន់ នាក់ ខេត្តបាត់ដំបង ទទួលបានជាង ៦ពាន់នាក់ ខេត្តកណ្តាលទទួលបានជាង៤ពាន់នាក់។
លោករដ្ឋមន្ត្រីបន្ថែមថា ដោយឡែកសម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្ននេះ គណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំ» និង «៣ ការពារ»៕
សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ