ព័ត៌មានជាតិ
ភ្ញៀវទេសចរអន្តរជាតិអាចធ្វើការទូទាត់តាមកម្មវិធី”BAKONG Tourists App” ជាមួយជាង ៣លានទីតាំងលក់ទំនិញ និងហាង នៅទូទាំងប្រទេសកម្ពុជា
ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ភ្ញៀវទេសចរអន្តរជាតិអាចធ្វើការទូទាត់តាមកម្មវិធី”BAKONG Tourists App” ជាមួយអ្នកលក់ជាង៣លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយពុំចាំបាច់ខ្វាយខ្វល់នៃការកានសាច់ប្រាក់ជាមួយខ្លួន នៅពេលដែលពួកគេមកទស្សនារមណីយដ្ឋានទេសចរណ៍នានានៅកម្ពុជា។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរីធ្វើឡើងក្នុងកម្មវិធីបើកសន្និសិទបច្ចេកវិទ្យា «CamTech Summit» កាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះ។ លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា ជាការរួមចំណែកដល់ការសម្រួលដល់ភ្ញៀវទេចរណ៍អន្តរជាតិដែលពួកគេមកទស្សនាកម្ពុជា ធនាគារជាតិនៃកម្ពុជាកាលពីខែសីហាកន្លងទៅនេះបានដាក់ឱ្យដំណើការសាកល្បងដំណាក់កាលទី១នៃកម្មវិធីទូទាត់ឌីជីថល «BAKONG Tourists App»។
លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា៖«ថ្មីៗនេះ យើងបានដាក់ឱ្យដំណើរការដំណាក់កាលទី ១ នៃ “BAKONG Tourists App” នៅខេត្តសៀមរាប ដែលត្រូវបានរចនាឡើងដើម្បីបង្កើនលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវអន្តរជាតិ។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកទេសចររីករាយជាមួយបទពិសោធន៍ទូទាត់ឌីជីថលដោយមិនចាំបាច់កាន់សាច់ប្រាក់។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា ភ្ញៀវទេចរអន្តរជាតិអាចទាញយកកម្មវិធីនេះបានយ៉ាងងាយស្រួលពី App Store ឬ Google Play Store ជាមួយការចុះឈ្មោះយ៉ាងងាយស្រួល និងការបញ្ចូលសាច់ប្រាក់ទៅក្នុងកាបូបឌីជីថលរបស់ពួកគេដោយប្រើបណ្តាញទូទាត់ផ្សេងៗពីសមាជិក និងដៃគូអាជីវកម្មរបស់បាគង។

លោកស្រីបណ្ឌិតបានលើកឡើងទៀតថា៖«គំនិតផ្តួចផ្តើមនេះមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើសាច់ប្រាក់ ដែលអនុញ្ញាតឱ្យអ្នកទេសចរណ៍ធ្វើការទូទាត់ដោយការស្កេនជាមួយ KHQR Codes ជាមួយអ្នកលក់ដូរប្រមាណ ៣,៣ លានកន្លែងនៅទូទាំងប្រទេស។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងមានគម្រោងបើកឱ្យអ្នកទេសចរភ្ជាប់កាតទូទាត់អន្តរជាតិរបស់ពួកគេសម្រាប់ការបញ្ចូលទឹកប្រាក់ និងផ្ទេរគណនីតែម្តង»។
ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣,៧៤ លាននាក់ក្នុងរយៈពេល ៧ខែនៃឆ្នាំ ២០២៤ កើនឡើង ២៣ ភាគរយដោយកើនពីជិត ៣,០៤ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភ្ញៀវភាគច្រើនគឺមិនពីប្រទេសក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេចរណ៍។

របាយការណ៍ដដែលបានបង្ហាញថា ប្រទេសថៃនៅតែឈរនៅលើកំពូលតារាងក្នុងចំណោមអ្នកទេសចរអន្តរជាតិដែលមកពីប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ បន្ទាប់មកគឺវៀតណាម និងចិន។
ក្នុងនោះភ្ញៀវទេសចរថៃមានប្រមាណ ១,១៤ លាននាក់កើនឡើង ១១,៦ ភាគរយ; វៀតណាមមានចំនួន ៧៥៧ ៤៣៧ នាក់ កើនឡើង ៣៧,៤ ភាគរយ និងចិនមានចំនួន ៤៦៣ ៩៨០ នាក់ ៤៥,៦ ភាគរយ។ យោងតាមរបាយការណ៍ដដែល ៣៦ ភាគរយនៃភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជាតាមអាកាស និង ៦៤ ភាគរយតាមផ្លូវគោក និងផ្លូវទឹក៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


