ព័ត៌មានជាតិ
ភ្ញៀវទេសចរបរទេសចំនួន ៣,៧៤ លាននាក់បានមកទស្សនាកម្ពុជាក្នុងរយៈពេល ៧ខែ
ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣,៧៤ លាននាក់ក្នុងរយៈពេល ៧ខែនៃឆ្នាំ ២០២៤ កើនឡើង ២៣ ភាគរយដោយកើនពីជិត ៣,០៤ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភ្ញៀវភាគច្រើនគឺមិនពីប្រទេសក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេចរណ៍។

របាយការណ៍ដដែលបានបង្ហាញថា ប្រទេសថៃនៅតែឈរនៅលើកំពូលតារាងក្នុងចំណោមអ្នកទេសចរអន្តរជាតិដែលមកពីប្រទេសនៅអាស៊ីអាគ្នេយ៍ក្នុងអំឡុងពេលចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ បន្ទាប់មកគឺវៀតណាម និងចិន។
ក្នុងនោះភ្ញៀវទេសចរថៃមានប្រមាណ ១,១៤ លាននាក់កើនឡើង ១១,៦ ភាគរយ; វៀតណាមមានចំនួន ៧៥៧ ៤៣៧ នាក់ កើនឡើង ៣៧,៤ ភាគរយ និងចិនមានចំនួន ៤៦៣ ៩៨០ នាក់ ៤៥,៦ ភាគរយ។ យោងតាមរបាយការណ៍ដដែល ៣៦ ភាគរយនៃភ្ញៀវទេសចរអន្តរជាតិសរុបមកកម្ពុជាតាមអាកាស និង ៦៤ ភាគរយតាមផ្លូវគោក និងផ្លូវទឹក។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកនេះថា ការមកដល់នៃភ្ញៀវទេចរអន្តរជាតិនេះគឺឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចតំបន់ និងសកល បើទោះបីបញ្ហានៃការអូសបន្លាយសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការបន្តលើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយក្តី ក៏ប្រជាពលរដ្ឋសកលបានធ្វើការចាយវាយលើដំណើរទស្សនកិច្ចនានា។ ប៉ុន្តែលោកថា បើទោះជាការកើនឡើងគួរឱ្យកត់សម្គាល់ក្តី ក៏ចំនួនភ្ញៀវអន្តរជាតិនេះគឺភាគច្រើនមកពីក្នុងតំបន់។
លោកបានមានប្រសាសន៍៖«យើងសាទរចំពោះកំណើននេះ ប៉ុន្តែយើងត្រូវធ្វើការងារជាច្រើនទៀតដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើតនូវកម្មវិធីនានាដើម្បីទាក់ទាញភ្ញៀវអន្តរជាតិជាពិសេសមកពីប៉ែកអឺរ៉ុប ដោយសារពួកគេចំណាយពេលច្រើនទាំងការស្នាក់នៅនិងចាយវាយជាដើម»។

បើតាមលោកស៊ីណាន ស្របពេលដែលកម្ពុជាបានដាក់ឱ្យដំណើការនូវព្រលានយន្តហោះអន្តរជាតិសៀមរាប និងគ្រោងដាក់ឱ្យដំណើការព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅនាពេលខាងមុខ គឺជាឪកាសមួយដែលកម្ពុជាត្រូវធ្វើការផ្សព្វផ្សាយ និងបង្កើតយន្តការនានាក្នុងការទាក់ទាញភ្ញៀវទេចរបន្ថែមទៀតជាពិសេសមកពីគោលដៅឆ្ងាយៗ។
លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្លាប់លើកឡើងថា នៅឆ្នាំ២០២៤នេះ ប្រទេសចិនឈរនៅលំដាប់ថ្នាក់ទី៣ ជាប្រទេសដែលមានភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាក្នុងចំនួនច្រើន ហើយនៅតែបន្តកើនឡើង ក្នុងន័យនេះ អនាគតនៃវិស័យទេសចរណ៍កម្ពុជាគឺមិនអាចកាត់ផ្តាច់បានពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនពីចិនបានឡើយ។

បើតាមលោករដ្ឋមន្ត្រី កំណើនទេសចរចិនគឺជាកាលានុវត្តន៍ដ៏សំខាន់ដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍន៍វិស័យទេសចរណ៍ប៉ណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗ ដែលកម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោក បានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត និងជាប្រភពទីផ្សារដ៏សំខាន់បំផុតសម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួន៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


