ព័ត៌មានជាតិ
ត្រឹមខែមេសាឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-បារាំងសម្រេចបាន១៥៧លានដុល្លារ
ថ្វីត្បិតតែទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ បារាំងនៅតែបន្តជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់កម្ពុជា ដែលក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជា-បារាំងនៅឆ្នាំ២០២០ សម្រេចបានចំនួន ៤៥៦ លានដុល្លារអាមេរិក និងគិតត្រឹមខែមេសា ឆ្នាំ២០២១ មានចំនួន ១៥៧ លានដុល្លារអាមេរិក។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលាខណៈដែលលោកជំទាវបានបញ្ចប់អាណត្តិកបេសកកម្មការទូតនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដី បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងថ្លែងអំណរគុណចំពោះបេសកកម្មការទូតដ៏មានតម្លៃរបស់លោកជំទាវ ក្នុងកិច្ចការពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-បារំាង គាំទ្រវិស័យធុរកិច្ច និងបានជំរុញឱ្យមានការវិនិយោគពីបារាំងមកកម្ពុជា នាអំឡុងអណត្តិរបស់លោកជំទាវ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ចំពោះការបន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) សម្រាប់ស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។
បន្ថែមពីនេះទៀត ឯកឧត្តម បានបង្ហាញពីការត្រៀមខ្លួចរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យសក្តានុពល រួមមាន៖ ការកែច្នៃចំណីអាហារ ផលិតផលកសិកម្ម (ផ្លែឈើស្រស់) និងក្នុងវិស័យទេសចរណ៍ ដែលកត្តាទាំងនេះនឹងចូលរួមចំណែកទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិកូវីដ-១៩។

ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងការកសាងស្ថាប័ននាពេលកន្លងមក។
លោកជំទាវ បានថ្លែងអំណរគុណជាពិសេសជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្ដី សម្រាប់ការជួយគាំទ្រលើគំនិតផ្តួចផ្តើម និងបេសកកម្មនានារបស់ស្ថានទូតបារាំងនៅកម្ពុជា និងបានឆ្លៀតឱកាសអបអរសាទរចំពោះការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) និងការធ្វើជាប្រធានឆ្លាស់វេនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នាពេលខាងមុខ ដែលព្រឹត្តិការណ៍ទាំងនេះនឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង ក្នុងក្របខណ្ឌទ្វេភាគីនិងតំបន់ បន្ថែមមួយកម្រិតទៀត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ