នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ ផ្តល់​ថវិកា​ដល់​កងកម្លាំង​នគរបាល​២​នាក់​ មាន​វិជ្ជមាន​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ ផ្តល់​ថវិកា​ដល់​កងកម្លាំង​នគរបាល​២​នាក់​ មាន​វិជ្ជមាន​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ញ៉ែម សៅ ស្នងការរង តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ បាន​នាំយក​អំណោយ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ថវិកា​ចំនួន ២.០០០.០០០ ៛( ពីរលាន​រៀល ) ជូន​ដល់​កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សំ​រោងទង​ចំនួន​២​នាក់ ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ពន្លឺ​ថ្មី (​ពើក​) ស្ថិតនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ថវិកា​២​លាន​រៀល​នោះ​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ទឹកប្រាក់​ចំនួន​១.០០០.០០០ ៛( មួយ​លាន​រៀល​), ទឹកបរិសុទ្ធ​៥​កេស​, មី​ជាតិ ៣ កេស​, និង​ទឹកក្រូច​៣​កេស​។

ចំណែក ក្រុមការងារ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​នាំ​យក​អំណោយ របស់លោក ស៊ីម រតនៈ អភិបាលស្រុក​សំរោង​ទង និង​អធិការដ្ឋាន ទៅ​ចែកជូន​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ចំនួន​២​ប៉ុស្តិ៍ គឺ​ប៉ុស្តិ៍​សែន​ដី និង​ប៉ុស្តិ៍​សំរោង​ទង សរុប​ចំនួន​១២​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​រៀងៗ ក្នុង​ម្នាក់ៗ​ទទួលបានៈ សម្ភារៈ​របស់លោក ស៊ីម រតនៈ អភិបាលស្រុក​សំរោង​ទង ដោយ​ម្នាក់​បានទទួល​ថវិកា ៥,០០០០​រៀល​, អង្ករ ២៥​គីឡូ​ក្រាម​, មី​ជាតិ​យើង​១​កេស​, ទឹកត្រី ទឹកស៊ីអ៊ីវ​១​យួរ​, ត្រីខ​១​យួរ​, សាប៊ូ​១​ដុំ​, ថវិកា​កងកម្លាំង​រប​ស់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ម្នាក់​ទទួលបាន ថវិកា ៥,០០០០​រៀល ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កូវីដ-១៩៦ នាទី មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦៥​ករណី​បន្ថែមទៀត

ព័ត៌មានជាតិ១២ នាទី មុន

សស​យក ខេត្តស្វាយរៀង ប្រគល់​ម៉ាស និង​អាល់កុល​មួយចំនួន ជូន​ដល់​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម​ខេត្ត​តៃ​នី​ញ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

កូវីដ-១៩១៨ នាទី មុន

វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​

នយោបាយ១ ម៉ោង មុន

ថ្ងៃ​ចុងក្រោយ នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ មាន​គណបក្ស​នយោបាយ​ចំនួន​១ បានធ្វើ​សកម្មភាព​

ព័ត៌មានខ្លីៗ២ ម៉ោង មុន

មកដឹងតម្លៃស្រូវសើមនៅវាលស្រែ គិតត្រឹមថ្ងៃទី២៣ កក្កដា នេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services