Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ កំណត់គោល​ដៅ​ចំនួន ១៩ ចុះចាក់វ៉ាក់សាំងការពារកូវីដ១៩

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៦ ខែមិថុនានេះ បានបើកកិច្ចប្រជុំរៀបចំក្រុមការងារគ្រូពេទ្យចុះចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ តាមក្រុង ស្រុកក្នុងខេត្តព្រះសីហនុ ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា នាយរងសេនា ធិការចម្រុះ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខេត្តព្រះ សីហនុ និងបានបញ្ជូនថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធចូលរួមចាក់វ៉ាក់សាំង មានអង្គភាពកងទ័ពជើងគោក ជើងទឹក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេល ៥ ខែ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោក គួច ចំរើន អះអាងថា វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានតែការចាក់វ៉ាក់សាំងដែលអាចជួយកាត់បន្ថយនៃការចម្លងជំងឺកូវីដ និងធ្វើឱ្យអ្នកជំងឺស្ថិតក្នុងស្ថានភាពកម្រិតស្រាល។

លោកគួច ចំរើន មានប្រសាសន៍ទៀតថា ឆន្ទៈរបស់រាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ព្រម​​ទាំងដាក់ចេញនូវវិធានការកំណត់តំបន់ភូមិសាស្ត្រអាទិភាពឆ្លងច្រើន មានដូចជា រាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមុនគេ។

ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសរាជធានី ខេត្តដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង ៣លាននាក់ ដោយ​ឡែកខេត្តព្រះសីហនុចាក់វ៉ាក់សាំងបានជាង ៣ម៉ឺននាក់។

ផ្អែកលើស្ថិតិរបស់ស្នងការនគរបាលខេត្ត និងមន្ទីរផែនការ ប្រជាជនដែលមានអាយុពី ១៨ឆ្នាំឡើង មានជាង ២០ម៉ឺននាក់ តែបច្ចុប្បន្ននៅសល់ ១៩ម៉ឺនាក់ ដែលត្រូវចាក់វ៉ាក់សាំងនៅពេលខាងមុខ។ លោក អភិបាលខេត្តបានបន្តថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ខេត្តព្រះសីហនុមាន ១៩គោលដៅ ក្នុងនោះក្រុងព្រះសីហនុ ៥គោលដៅ ស្រុកព្រៃនប់ ៥គោលដៅ ស្រុកកំពង់សិលា ៤គោលដៅ ក្រុងកោះរ៉ុង ២គោលដៅ និងស្រុកស្ទឹងហាវ ១គោលដៅ និងតំបន់សេដ្ឋកិច្ចបិតត្រាំង ១គោលដៅ និងតំបន់សេដ្ឋកិច្ចចេជាង ក្នុងស្រុកព្រៃនប់ ១គោលដៅ។

នៅថ្ងៃទី១៦នេះ មន្ទីរសុខាភិបាលបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ៣គោលដៅ មានក្រុងព្រះសីហនុ ២​គោល​ដៅ និងមួយគោលដៅនៅស្រុកស្ទឹងហាវ ហើយថ្ងៃស្អែកបន្ថែមពីរគោលដៅទៀតនៅក្រុងកោះរ៉ុង ជាកម្លាំងសឹក រងខេត្ត។

បើតាមលោក គួច ចំរើន អាជ្ញាធរខេត្តនឹងត្រៀមកម្លាំងចល័ត ដើម្បីចាក់វ៉ាក់សាំងជូនជនបរទេសនៅក្នុងខេត្តព្រះសីហនុ ដែលពួកគាត់មានសៀវភៅការងាររបស់កម្ពុជា តាមគោលការណ៍ចាក់វ៉ាក់សាំងត្រូវអនុវត្តតាមការណែនាំ។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ និយោជិកមានអាយុចាប់ពី ១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ មានដូចជា ១.មន្ទីរសុខាភិបាលខេត្ត ទទួលចាក់ ៧៦.២៣០នាក់  ២.កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ទទួលចាក់ ៧៥.៦៤៩នាក់  ៣.កងពលតូចលេខ ៧០ ទទួលចាក់ ១៦.២៨៦នាក់ ៤.កងកម្លាំងត្រែទ័ព ២៥.០០០នាក់៕            អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម