ឯក​ឧត្តម​ ប្រាក់​ សុខុន និង​ក្រុម​គ្រួសារ​ ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឯក​ឧត្តម​ ប្រាក់​ សុខុន និង​ក្រុម​គ្រួសារ​ ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ

បានផុស

នៅ

ក្រោយ​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឯក​ឧត្តម​ ប្រាក់​ សុខុន បាន​ដាក់​ខ្លួន​ដាច់​ដោយឡែក និង​ធ្វើ​តេស្ត​រក​ជំ​ងឺ​កូវីដ១៩ បន្ទាប់​ពី​លោក បាន​ជួប​ផ្ទាល់​ជា​មួយ​រដ្ឋ​មន្ត្រី​ហ៊ុងគ្រី គឺលោក​និង​ក្រុម​គ្រួសារ​ធ្វើ​តេស្ត​អវិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បង្ហោះ​សារ​តាម​រយៈ​ផេក​របស់ឯក​ឧត្តម​ផ្ទាល់ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា “សួស្តី សហសេវិក សហការី​ មិត្តភក្តិ បងប្អូន​ទាំងអស់ លទ្ធផល​នៃ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ លើក​ទី​៤ របស់ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ គឺ​អវិជ្ជមាន​ទាំងអស់គ្នា​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រូពេទ្យ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ធ្វើតេស្ត ជូន​ដល់​ក្រុមគ្រួសារ​ខ្ញុំ និង​ខ្ញុំ រួមទាំង​មន្ត្រី បុគ្គលិក របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ​។​ ខ្ញុំ​សូម​ជូនពរ​ដល់​ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និង​បងប្អូន​ទាំងអស់ ទទួលបាន​សុខភាព​ល្អ​បរិបូណ៌ និង​ជៀស​ផុតពី​គ្រោះកាច​ទាំងឡាយ​”៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៤ នាទី មុន

អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ Cam-Paint៖ មនុស្ស​ត្រូវការ​សន្សំ ៤យ៉ាង​នេះទើបដុះដើមសុភមង្គលបាន

ព័ត៌មានជាតិ៨ នាទី មុន

សមត្ថកិច្ច​ស្រុកលំផាត់ ចាប់ជនសង្ស័យ ៩ នាក់ ករណីចោរកម្ម​លួចម៉ូតូ

ព័ត៌មានខ្លីៗ១០ នាទី មុន

ខេត្ត​តាកែវ​សាងសង់ផ្សារណាត់ថ្មីកម្ពស់​ ៣ ជាន់ គ្រោង​រួច​រាល់​នៅដើម​ឆ្នាំ​២០២២

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

អ្នកជំនាញ WHO បញ្ជាក់ថា ក្រុមមនុស្សអាយុពី ២០ ទៅ ៤០ ឆ្នាំ មិនបង្ហាញរោគសញ្ញា គឺងាយនឹងឆ្លងកូវីដ

កីឡា២៩ នាទី មុន

ប៉ែន សុ​គង់ ធ្វើការ​ហ្វឹកហាត់​យ៉ាងសកម្ម​លើ​ទីលាន​មុន​ការប្រកួត​មក ដល់​នា​ល្ងាច​ថ្ងៃ​៣១​កក្កដា​ខាងមុខនេះ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services