Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស លោក Dominic Raab នឹង​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​ផ្លូវការ​ដោយផ្ទាល់​នៅ​កម្ពុជា​ចំនួន​២​ថ្ងៃ គឺ​នៅ​ស​ប្តាហ៍​ក្រោយនេះ ខាងមុខនេះ ហើយ​តាម​គម្រោង​លោក នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព និង​ជួបប្រជុំ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ហើយក៏​មាន​គ​គម្រោង​ទស្សនកិច្ច​នៅ​មួយចំនួន​ផងដែរ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អគ្គស្នងការ​រដ្ឋា​ន​នគរបាល​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា ដើម្បី​រៀបចំ​ផែនការ​ការពារ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រីការបរទេស​នៃ​ចក្រភព​អង់គ្លេស​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​នាយកដ្ឋានអង្គរក្ស បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ ទាក់ទង​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ដែល​កិច្ចប្រជុំ​រៀបចំឡើង​ក្រោម​អធិបតីភាព នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក យឹម លាង អគ្គ​ស្នងការរង​នគរបាលជាតិ និង​តំណាង​ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា តែង​បាន​គិតគូរ​ការពារ​យ៉ា​ង​ម៉ត់ចត់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នានា ត្បិត​កម្ពុជា​មិនបាន​រង​នូវ​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ណាមួយ​ក៏ដោយ​។ ទន្ទឹម​នឹង​នេះ អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ពង្រឹង​វិធានការ​ការពារ​យ៉ាង​ម៉ត់ចត់ គ្រប់​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ដំណើរ​ទេសចរណ៍​របស់​បរទេស​ផងដែរ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បានបញ្ជាក់​ផងដែរ​ថា សភាពការណ៍​បទល្មើស​នៅ​កម្ពុជា នៅមាន ប៉ុន្តែ​មិនធំ​ដុំ​នោះទេ ហើយ​សន្តិសុខ​របស់​ក​ម្ពុ​ជា មាន​សុវត្ថិភាព​ល្អ​ប្រសើរ​។ លោក​ថា កម្ពុជា​មានបទពិសោធន៍​ក្នុង​កិច្ចការពារ ហើយ​កម្លាំង​មាន​ច្រើន​អង្គភាព ធ្លាប់​បាន​ឆ្លងកាត់​កិច្ចការពារ​គណៈប្រតិភូ​ធំៗ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជាច្រើនលើក​រួច​មក​ហើយ​។ ម្យ៉ាងវិញទៀត កម្ពុជា​ក៏​បាននឹងកំពុង​ត្រៀមខ្លួន ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដែល​កម្ពុជា​នឹង​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ផងដែរ​។​

​ទន្ទឹម​បញ្ហា​ខាងលើ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បានលើកឡើង​នូវ​ចំណុច ដែលជា​បញ្ហា​ប្រឈម​កំពុង​កើតមាន គឺ​បញ្ហា​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​កម្ពុជា​បាន​ត្រៀម​នូវ​ការយកចិត្តទុកដាក់​ខ្ពស់​អំពី​សុវត្ថិភាព របស់​គណៈប្រតិភូ​ផងដែរ ដោយ​គិត​ទាំង​ការមកដល់​, ការធ្វើដំណើរ​, ការ​ស្នាក់នៅ និង​ការធ្វើដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​សារមន្ទីរ​ជាដើម​។ កម្ពុជា​ក៏បាន​ត្រៀម​យកចិត្តទុកដាក់​បម្រើ​ជូន​គណៈប្រតិភូ ដោយ​ការគិតគូរ​សិក្សា​អោយបាន​ម៉ត់ចត់ ទាំង​ផ្នែក​សុខាភិបាល ទាំង​សុខភាព របស់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កុំអោយ​មាន​បញ្ហា​ប៉ះពាល់​ណាមួយ​។​

​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​នេះដែរ តំណាង​ស្ថានទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​នគរបាលជាតិ​កម្ពុជា ដែល​បានរៀបចំ​ផែនការ​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស និង​គណៈប្រតិភូ ដោយ​យកចិត្តទុកដាក់ និង​ម៉ត់ចត់ ដែល​គ្រោង​មក​បំពេញ​ទស្សនកិច្ច នាពេលខាងមុខ ធ្វើ​ឲ្យ​ខាង​ស្ថានទូត​មានការ​កក់ក្តៅ​។​

​បើតាម​គម្រោង​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក Dominic Raab នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​កម្ពុជា​ចំនួន​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២-២៣ ខែមិថុនា ខាងមុខនេះ ដែល​តាម​គម្រោង​លោក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស គ្រោង​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព និង​ជួបប្រជុំ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបទេស​កម្ពុជា ហើយ​លោក​រដ្ឋមន្ត្រី​គ្រោង​ទស្សនកិច្ច​នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផងដែរ មុននឹង​ធ្វើដំណើរ​និវត្តន៍​ត្រឡប់​ទៅកាន់​ប្រទេស​អង់គ្លេស​វិញ​៕

ដោយ ៖​ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម