Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចប្រាប់​មូលហេតុពិត ករណីគូដណ្ដឹង​​ដេកស្លាប់ក្នុងបន្ទប់ជួលនៅស្ទឹងមានជ័យ

បានផុស

នៅ

មន្ត្រីសមត្ថកិច្ចខណ្ឌមានជ័យ អះអាងបញ្ជាក់ប្រាប់កម្ពុជាថ្មី ឱ្យដឹងថា ចំពោះករណីគូដណ្តឹងប្រុសស្រី២នាក់ ដេកស្លាប់ទាំងអាក្រាតកាយ ក្នុងបន្ទប់ផ្ទះជួល នៅសង្កាត់ស្ទឹងមានជ័យ១ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ គឺពុំមែនជាករណីឃាតកម្មឡើយ គឺជាករណីគាំងបេះដូងស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនយុត្តិធម៌ លោកវរសេនីយ៍ទោ កឹម កល្យាណ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២០ ខែមិថុនានេះថា៖ ករណីនេះ ក្រោយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ បានធ្វើការពិនិត្យយ៉ាងល្អិតល្អន់មក ឃើញថា សពស្លាប់ដោយសារតែគាំងបេះដូង ហើយចំពោះមូលហេតុ នៃការគាំងបេះដូង គឺដោយសារហូបចំណីខុស ( ពុលចំណី ) ធ្វើឱ្យសសៃឈាមក្នុងរាងកាយរត់លែងស្មើ រហូតគាំងស្លាប់ទាំង២នាក់តែម្តងទៅ។

ជុំវិញការបញ្ជាក់ដដែលនេះ លោកអធិការរង ក៏មិនដឹងថា ការពុលនោះ ជាការហូបចំណីខុស ឬផឹកស្រាឡើយ ព្រោះតាមចម្លើយឆ្លើយបំភ្លឺ ពីស្ត្រីជាម្តាយបង្កើត គឺត្រឹមដឹងថា ខ្លួន និងគូដណ្តឹង បានទៅហូបអីក្រៅ លុះមកវិញ ក៏មានអាការក្អួតចង្អោរឥតឈប់ឈរ រហូតគាំងស្លាប់តែម្តង។

សូមរំឭកថា សពគូដណ្តឹងទាំង២នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ នៅក្នុងបន្ទប់ផ្ទះជួលលេខ A306​ ជាន់ទី៣ នៃអាគារបន្ទប់ជួលយីហោ ផ្កាម្លិះ ស្ថិតតាមបណ្តោយផ្លូវប៉េតុង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៥ និង៤០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

ជនរងគ្រោះ ជាគូរដណ្ដឹងនឹងគ្នាទាំង២នាក់ មានឈ្មោះ ភោគ ជីវា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរពេទ្យធ្មេញ។ ចំណែកនារីឈ្មោះ ភន បូរី ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។

ទាំង២នាក់ មានស្រុកកំណើតនៅភូមិពោធិ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អ្នកទាំង២ បានភ្ជាប់ពា្យជាមួយគ្នាតាំងពីខែ១១ ឆ្នាំ២០២០ ហើយត្រូវចូលរោងការជាមួយគ្នានៅខែមេសា ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាជម្ងឺកូវីដក៏ផ្អាកមង្គលការសិន។ តាំងពីភ្ជាប់ពាក្យជាមួយគ្នាមក គឺពួកគេឡើងមកភ្នំពេញ ហើយស្នាក់នៅបន្ទប់ជួលតែ២នាក់ មករហូត ។

តាមប្រភពព័ត៌មាន ពីស្ត្រីជាម្តាយបង្កើតរបស់នារីរងគ្រោះបានប្រាប់ឱ្យដឹងថា ៖ នៅវេលាម៉ោង៥ទាបភ្លឺថ្ងៃទី១៩ ខែឆ្នាំខាងលើ នារីជាកូន ប្រាប់ខលទូរស័ព្ទទៅប្រាប់ម្តាយថា ខ្លួន និងគូដណ្តឹង ចេះតែមានអាការះក្អួតចង្អោររហូត ពិបាកក្នុងខ្លួនណាស់ ព្រោះតែកាលពីយប់មិញបានហូបស្រា។

ក្រោយប្រាប់រួចស្ត្រីជាម្តាយបានណែនាំ អោយព្រឹកឡើងកូនទាំង២ស្រូតទៅពេទ្យដើម្បីពិនិត្យសុខភាពទៅ។ លុះដល់វេលាម៉ោង៨ព្រឹកឡើង ស្ត្រីជាម្តាយបានខលទូរស័ព្ទទៅទាំងកូនស្រី និងអនាគត់កូនប្រសារ ចូលតែគ្មានអ្នកទទួលសោះ ។ ដោយមានការសង្ស័យខ្លាចកូនៗកើតអ្វីនោះ ស្ត្រីជាម្តាយបានចេញពីស្រុកកំណើតឡើងមកភ្នំពេញ ដើម្បីជួបកូន។

ស្ត្រីជាម្តាយ បន្តថា ពេលទៅដល់បន្ទប់ជួលហើយនោះ គាត់ក៏រុញទ្វារស្រាប់តែទ្វារមិនមានចាក់សោរឡើយ ក៏ចូលទៅខាងក្នុង ស្រាប់តែប្រទះឃើញ កូនទាំង២នាក់ បានដេកស្លាប់នៅក្បែរគ្នាទាំងបែកពពុះមាត់ និងអាក្រាតកាយផងដែរ ។ បន្ទាប់ពីកើតមានរឿងហេតុបែបនេះហើយនោះ ស្ត្រីជាម្តាយ បានស្រែកឆោរឡោរហៅម្ចាស់បន្ទប់ជួល អោយជួយអន្តរាគមន៍។ ភ្លាមនោះ ម្ចាស់បន្ទប់ជួល បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះអន្តរាគមន៍ពិនិត្យ ។

ក្រោយការទទួលបានព័ត៌មាន នគរបាលមូលដ្ឋាន រួមជាមួយនគរបាលជំនាញកោសលវិច្ច័យ បានចុះដល់ទីតាំងកើតហេតុ ប៉ុន្តែមិនទាន់ធ្វើការពិនិត្យឡើយ រងចាំទំនាក់ទំនងក្រុមគ្រូពេទ្យដើម្បីធ្វើតេស្តិ៍សំណាកលើសពរកមេរោគកូវីដ​១៩​ជាមុនសិន។ លុះក្រោយមក លទ្ធិផលសំណាកបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ ទើបក្រុមសមត្ថកិច្ចជំនាញចូលទៅបន្ទប់កើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យតែម្តង។

ប្រភពមន្ត្រីសមត្ថកិច្ច ឱ្យដឹងថា នៅពេលចូលដល់បន្ទប់កើតហេតុ បានពិនិត្យឃើញថា ជុំវិញសព មានការលាយស្រាក្រឡុក ដោយមានស្រាស ដបទឹកក្រូចមួយចំនួន និងក្រូចឆ្មាផងដែរ៕ ដោយ៖លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម