សន្តិសុខសង្គម
ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ មិនស្រួលខ្លួន ឈឺក្បាល ទិញថ្នាំ Panadol លេប ២ គ្រាប់ ក៏គាំងបេះដូងស្លាប់
ស្ត្រីកម្មការិនីកាត់ដេរម្នាក់ ស្លាប់បាត់បង់ជីវិតទាំងកូនក្នុងផ្ទៃ ៩ ខែ ក្រោយមកពីធ្វើការហើយមិនស្រួលខ្លួន ដោយសារឈឺក្បាលមួយយប់ បានទិញថ្នាំ Panadol លេបចំនួន ២ គ្រាប់ ក៏គាំងបេះដូងស្លាប់ទាំងព្រឹក។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅភូមិទួលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ វ៉ូ កញ្ញា អាយុ ៣៤ ឆ្នាំ ជាកម្មការិនីកាត់ដេរ។
បើតាមប្រភពពីប្ដីជនរងគ្រោះឈ្មោះ ផូ ផាន ហៅ គរ ជាកម្មករ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ៥ ល្ងាច ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ត្រីរងគ្រោះបានត្រឡប់មកពីធ្វើការវិញ ហើយបានរៀបចំដាំបាយហូប។ លុះពេលហូបបាយរួច ក៏នាំគ្នាសម្រាកមួយសន្ទុះ នៅវេលាម៉ោងប្រមាណ ១០ យប់ ស្រាប់តែប្រពន្ធមានអាការមិនស្រួលខ្លួន ឈឺក្បាលខ្លាំង ហើយគាត់ក៏បានយកប្រេងខ្យល់ជួយរឹត រួចក៏បាននាំគ្នាសម្រាកទៅ។

បុរសជាប្ដីបានបន្តទៀតថា នៅវេលាម៉ោងប្រមាណ ៥ ទៀបភ្លឺ ថ្ងៃទី ២៥ វិច្ឆិកា ប្រពន្ធមានអាការឈឺក្បាលម្ដងទៀត ហើយបានឲ្យកូនប្រុសអាយុ ១៤ ឆ្នាំ ទៅទិញថ្នាំឈឺក្បាល ម៉ាក Panadol លេបអស់ចំនួន ២ គ្រាប់ ក៏មានអាការមិនស្រួលខ្លួន ប្រកាច់បែកពពុះមាត់ ខាំមាត់ ហើយគាត់ក៏បានទៅប្រាប់អ្នកជិតខាង បងប្អូនមកជួយមើល។ ក្រោយមកប្រពន្ធរបស់គាត់ដាច់ខ្យល់ស្លាប់នៅលើផ្ទះទាំងមានផ្ទៃពោះ ៩ ខែ។ បន្ទាប់ពីប្រពន្ធស្លាប់ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ក្រោយពេលកើតហេតុនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យតុលាការ បានធ្វើការសន្និដ្ឋានថា ស្ត្រីរងគ្រោះស្លាប់ដោយសារគាំងបេះដូងបណ្ដាលមកពីឡើងសម្ពាធឈាម៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


