ព័ត៌មានជាតិ
Update បុរសជាប្តីដែលរាយខ្សែភ្លើងឆក់ប្រពន្ធស្លាប់នោះ បានគាំងបេះដូងស្លាប់
បាត់ដំបង ៖ បន្ទាប់ពីបានរាយខ្សែភ្លើងឆក់ប្រពន្ធស្លាប់ហើយនោះ ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានគាំងបេះដូងស្លាប់ ខណៈបញ្ជូនទៅមន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានស្រុកសង្កែ ដើម្បីធ្វើការសាកសួរ ហើយបានសារភាពថា ខ្លួនពិតជាបានរាយខ្សែភ្លើងឆក់ប្រពន្ធខ្លួនឯងមែន។

ក្រោយពេលសារភាពរួច នៅវេលាម៉ោង៨និ៤៥នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យក៏មានអាការៈថប់ៗ ទើបសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តរួចក៏បានស្លាប់តែម្តង។
លោកស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលកន្លងមក កម្លាំងសមត្ថកិច្ចធ្លាប់ហៅមកណែនាំនិងធ្វើការអប់រំរួចមកហើយនៅអធិការដ្ឋានដើម្បីបញ្ចប់សកម្មភាព។ ក្រោយឆក់ប្រពន្ធស្លាប់និងគាំងបេះដូងស្លាប់ បានបន្សល់ទុកកូនស្រីចំនួន២នាក់៕
សោ និយមរ័ត្ន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


