Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់មក​លោត​ទឹក ​នៅ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ ដោយ​មិនដឹង​មូលហេតុ

បានផុស

នៅ

​បុរស​ម្នាក់​មិន​ដឹង​ជា​មាន​វិបត្តិ​អ្វី​បាន​ជិះ​ម៉ូតូ មក​លោតទឹក​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​សម្លាប់​ខ្លួន បន្សល់ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​លើស្ពាន​។ ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ដំណើរ​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ កាល​ពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​ដែល​លោតទឹក​សម្លាប់ខ្លួន​នោះ​ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។ តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា មុនពេល​កើ​ត​ហេតុ​គេ​ឃើញ​មនុស្ស​ប្រុស​ម្នាក់ ដែលជា​ជនរងគ្រោះ ជិះ​ម៉ូតូ​ZOOMER-X ពណ៌​ឈាម​ជ្រូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GV-1987 ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ក្នុងទិសដៅ​ពី​កើតទៅ​លិច (​ពី​ច្បារអំពៅមក​ចំការមន​) ខណៈ​ជិះ​បាន​ពាក់កណ្ដាល​ស្ពាន​ត្រង់​ចំណុច​កើត​ហេតុ ​បុរស​នោះ​ក៏​ឈប់​ម៉ូតូ​រួច​ឡើងលើ​បង្កាន់ដៃស្ពាន​ លោត​ចូល​ទៅក្នុង​ទឹក​លិច​បាត់​ឈឹង​តែម្ដង ដោយ​បន្សល់ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​លើស្ពាន។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ព្រមទាំង​សួរនាំ​ព័ត៌មាន​ជុំវិញ​កន្លែង​កើត​ហេតុ ហើយ​ដោយ​ជនរងគ្រោះ​បាន​លិច​បាត់​ទៅ​ក្នុង​ទឹកទន្លេហើយនោះ ទើប​សមត្ថកិច្ច​មូលដ្ឋាន​យក​ម៉ូតូ​មួយគ្រឿង​របស់​ជនរងគ្រោះ​នោះ​ ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ម​ក​ផ្ទៀងផ្ទាត់​ទើប​ប្រគល់​ជូនវិញ៕

អត្ថបទ ៖ សុខា

សូមចុចអាន៖ ឃាត់ខ្លួន៥នាក់ គេចខ្លួនបានម្នាក់ ករណីជួញដូរ និងរក្សាទុកសារធាតុញៀន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម