Connect with us

ព័ត៌មានជាតិ

Ford ដាក់​សម្ពោធ​ជា​ផ្លូវការ​កម្មវិធី​ទូរសព្ទដៃ Ford Cambodia Mobile App ជំនា​ន់ទី 2

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ​បានធ្វើ​ការសម្ពោធ​ជា​ផ្លូវការ​នូវ​កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2។

ការដាក់​សម្ពោធ​ជា​ផ្លូវការ​នៃ​កម្មវិធី​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍​នៃ​យុគសម័យ​ឌីជីថល ជាពិសេស​នោះ ​គឺ​កាន់តែ​ផ្តល់នូវ​ភាពងាយស្រួល​ក៏ដូចជា​បត់បែន​ទៅតាម​ស្ថានភាព​សង្គម​បច្ចុប្បន្ន​ដែល​កំពុងតែ​ជួប​បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ19 ដែល​នេះ​គឺជា​ការរួមចំណែក​មួយ​ដ៏​ធំ​ ក្នុងការ​កាត់បន្ថយ​ការចេញ​ទៅខាង​ក្រៅ ការជួបជុំ​កន្លែង​មាន​មនុស្ស​ច្រើន កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​ផងដែរ ដោយ​អតិថិជន​ទាំងអស់​អាច​មើល​ព័ត៌មាន​ទាក់ទង​អំពី​រថយន្ត និង​កក់​សេវា​ជួសជុល​រថយន្ត​ទុកជាមុន​តាមរយៈ​កម្មវិធី​នេះ​ផ្ទាល់​តែម្តង​។ ពោលគឺ​គោលបំណង​របស់​ក្រុមហ៊ុន​ចង់​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅកាន់​អតិថិជន​តាមរយៈ​ការ​បង្ខិត​ផលិតផល និង​សេវាកម្ម​របស់ Ford ឲ្យ​កៀក​ជាមួយនឹង​សាធារណៈជន ជាពិសេស​នោះ​ គឺ​អតិថិជន Ford តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ទូរសព្ទដៃ Ford Cambodia Mobile App ។

​កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 គឺជា​បណ្តុំ​ព័ត៌មាន​ស្តីពី​រថយន្ត Ford គ្រប់​ម៉ូ​ឌែ​ល ប្រូ​ម៉ូ​សិន​ថ្មីៗ ព័ត៌មាន​ទូទៅ​អំពី​ផ្នែក​លក់ និង​សេវាកម្ម ក៏ដូចជា​ទំនាក់ទំនង​ដើម្បី​សុំ​ជំនួយ​ជួសជុល​ចល័ត 24 ម៉ោង​ទូទាំងប្រទេស​។ កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 ត្រូវបាន​កែប្រែ​រូបរាង និង​មុខងារ​ថ្មី​ទាំងស្រុង ហើយ​អ្វីដែល​កាន់តែ​អស្ចារ្យ​បំផុត​នោះ​ គឺ​លោកអ្នក​អាចធ្វើ​ការ​កក់​សេវាកម្ម​ថែទាំ និង​ជួសជុល​រថយន្ត Ford បាន​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​បាន​យ៉ាង​ឆាប់រហ័ស នៅ​គ្រប់​សាខា​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford ទូទាំងប្រទេស ដែល​ផ្តល់នូវ​ភាពងាយស្រួល សុវត្ថិភាព និង​ទំនុកចិត្ត​ជាង​មុន​ជូន​ដល់​អតិថិជន​ដែល​កម្មវិធី​នេះ​អាច​ប្រើប្រាស់​បាន​ទាំង​អ្នកប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS និង Android​។ សម្រាប់ Ford Cambodia Mobile App ជំនា​ន់ទី 2 នេះ​មាន​មុខងារ​ពិសេស​ចំនួន 5 ដែល​ក្នុងនោះ​រួមមាន​៖

•​ ​មុខងារ​ទី 1 គឺ “​ប្រភេទ​រថយន្ត​” លោកអ្នក​អាច​ស្វែងយល់​អំពី​ព័ត៌មាន និង​ប្រភេទ​រថយន្ត Ford គ្រប់​ម៉ូ​ឌែ​ល​ដែល​រួមមាន​៖ រថយន្ត​តូច រថយន្ត​គ្រួសារ រថយន្ត​ភី​ក​អាប់ និង​រថយន្ត​អាជីវកម្ម​។ សម្រាប់​មុខងារ​នេះ​វា​នឹង​បង្ហាញ​អំពី​៖ រូបភាព​ផ្នែក​ខាងក្រៅ និង​ខាងក្នុង បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិភាព វីដេអូ​របស់​រថយន្ត​នេះ ពណ៌​រថយន្ត ជាពិសេស​នោះ​គឺ​លោកអ្នក​អាចធ្វើ​ការ​គណនា​ប្រាក់កម្ចី​ទិញ​រថយន្ត​បាន​ភា្ល​មៗ​តែម្តង​

•​ ​មុខងារ​ទី 2 គឺ “​ព័ត៌មាន និង​ប្រូ​ម៉ូ​សិន​ថ្មីៗ​” លោកអ្នក​អាច​ស្វែងយល់​អំពី​ប្រូ​ម៉ូ​សិន​ថ្មីៗ​នៃ​រថយន្ត Ford គ្រប់​ម៉ូ​ឌែ​ល និង​អាច​មើល​អត្ថបទ​ព័ត៌មាន​ទាក់ទង​ទៅនឹង​រថយន្ត Ford បាន​ផងដែរ​

•​ ​មុខងារ​ទី 3 គឺ “​ព័ត៌មាន​ទូទៅ​អំពី​សេវាកម្ម​” លោកអ្នក​អាច​ស្វែងយល់​អំពី​សេវាកម្ម និង​ព័ត៌មាន​ទាក់ទង​ទៅនឹង​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford សេវាកម្ម​របស់​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Quick Lane គន្លឹះ​នៃ​ការថែទាំ​រថយន្ត គ្រឿងបន្លាស់​រថយន្ត ស្វែងរក​ទីតាំង​ក្រុមហ៊ុន Ford និង​យានដ្ឋាន​ដៃគូ​តាម​បណ្តា​ខេត្ត​នានា​

•​ ​មុខងារ​ទី 4 គឺ “​ឆាត​ផ្ទាល់​” ជា​មុខងារ Live Chat សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ Chat ផ្ទាល់​មកកាន់​បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន Ford

•​ ​អ្វីដែល​អស្ចារ្យ​នោះ​គឺ មុខងារ​ទី 5 ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើការ​កក់​សេវាកម្ម​ថែទាំ​ប្តូរ​ប្រេងម៉ាស៊ីន និង​សេវាកម្ម​ជួសជុល​រថយន្ត​នៅ​គ្រប់​សាខា​មជ្ឈមណ្ឌល​ជួសជុល​រថយន្ត Ford ដូចជា​៖ សាខា​ព្រះមុន្នីវង្ស សាខា​ទឹកថ្លា សាខា​ទួល​សង្កែ និង​សាខា​សៀមរាប​។​

​ក្រៅពី​មុខងារ​ពិសេសៗ​ទាំង 5 នេះ​ក្នុង​កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 នេះ​នៅមាន​មុខងារ​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​៖

•​ ​ឆែក​មើល​ប្រវត្តិ​ជួសជុល​រថយន្ត​របស់​លោកអ្នក​

•​ ​របៀប​ប្រើប្រាស់​មុខងារ​រថយន្ត​

•​ ​ការផ្តល់​មតិយោបល់​

•​ ​ការ​គណនា​ប្រាក់កម្ចី​

•​ ​ការកំណត់ និង​ភាសា​

•​ ​ជំនួយការ​

•​ ​មុខងារ​ភ្ជាប់​ផ្ទាល់​ទៅ​បណ្តាញ​សង្គម​ទំនាក់ទំនង​ដូចជា​៖ Facebook, Youtube, LinkedIn, Instagram និង Telegram​។​

​ប្រសិនបើ​លោកអ្នក​ចង់​ស្វែងយល់​បន្ថែម​ពី​របៀប​ប្រើប្រាស់​នៃ​កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 នេះ​សូម​ទស្សនា​វីដេអូ​ស្តីពី​របៀប​ប្រើប្រាស់​នេះ​ទាំងអស់គ្នា ៖

Ford Cambodia Mobile App ធ្វើ​ឲ្យ​ជីវិត​លោកអ្នក​កាន់តែ​ងាយស្រួល​! One Click – Full Service!

​សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង​មកកាន់​៖

•​ ​ផ្នែក​លក់​: ភ្នំពេញ 012 333 975 | សៀមរាប 063 766 661 | កំពង់ចាម 092 888 476

•​ ​ផ្នែក​សេវាកម្ម​: 078 992 992

•​ ​ផ្នែក​សេវា​ជួសជុល​ចល័ត 24 ម៉ោង​ទូទាំងប្រទេស​៖ ភ្នំពេញ 016 222 016 | សៀមរាប 087 222 016

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម