ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ដែល​ព្រម​ស្ម័គ្រ​ចិត្ត​រុះរើ និង​ចល័ត​ចេញ​ដោយ​ខ្លួនឯង​​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ​សម្រេច​១០០%
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ដែល​ព្រម​ស្ម័គ្រ​ចិត្ត​រុះរើ និង​ចល័ត​ចេញ​ដោយ​ខ្លួនឯង​​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ​សម្រេច​១០០%

បានផុស

នៅ

ភ្នំពេញ ៖ បន្ទាប់ពី​អាជ្ញាធរ​សង្កាត់​ព្រែក​ព្នៅ សង្កាត់​សំរោង និង​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ចុះ​រៀបចំ​ជា​រៀងរាល់ថ្ងៃ​មក ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក ដែល​ប្រជាពលរដ្ឋ​រៀត​ណា​ម​បាន​ស្ម័គ្រចិត្ត​រុះរើ និង​ចល័ត​ចេញ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ ចំនួន​៣២២​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ​បើ​គិត​ជា​ភាគរយ​ស្មើ​១០០%​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឈាន ណា​រ៉ា ប្រធានការិយាល័យ​រដ្ឋ​បាល​និង​បុគ្គលិក បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្នុង​ការ​ចុះ​អនុវត្ត​តាម​លិខិត​លេខ ០៣៨/២១ សជណ​.​ច ចុះ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការរុះរើ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទឹក​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​ផ្សព្វផ្សាយ​និង​ព​ន្លឿ​ន​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​រុះរើ​ទាំងនោះ​រុះរើ​ដោយ​ខ្លួន​ឲ្យ​បាន​ឆាប់​ដើម្បី​អាជ្ញាធរ​ស្រួល​គ្រប់គ្រង​។

លោក​បន្ត​ថា ជា​លទ្ធផល​ប្រជាពលរដ្ឋ​ជនជាតិ​វៀតណាម​ដែល​បាន​រុះរើ និង​ចល័ត​ដោយ​ស្ម័គ្រចិត្ត​ផ្ទះ​បណ្តែត​ទឹក និង​បែ​ត្រី​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំ​ពេញ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ​បើ​គិត​ជា​ភាគរយ​ស្មើ​១០០% ក្នុង​នោះ​សង្កាត់​ព្រែក​ព្នៅ មាន​សរុប​២៥៩​ផ្ទះ និង​បែ ចំណែក​សង្កាត់​សំរោង មាន​សរុប​ចំនួន​៦៣​ផ្ទះ និង​បែ បាន​ចុះ​ធ្វើ​កំណត់ហេតុ​រុះរើ និង​ចល័ត​ចេញ ដោយ​ខ្លួនឯង​ចំនួន​៦៣​បែ​ស្មើ​១០០%. សរុប​ផ្ទះទឹក​ចំនួន​ផ្ទះ និង​បែ​ត្រី​ចំនួន ៣២២​ផ្ទះ និង​បែ ក្នុង​នោះបាន​រុះរើ​ដោយ​ខ្លួនឯង​ចំនួន​៣២២​ផ្ទះ និង​បែ​ស្មើ​១០០%៕

ដោយ ៖ ឧ​ត្ត​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services