Connect with us

ព័ត៌មានជាតិ

ទឹកទន្លេល្អស្អាតគ្មានសំរាម ក្រោយរុះរើផ្ទះបណ្ដែតទឹក និងបែត្រីអស់

បានផុស

នៅ

ប៉ុន្មានថ្ងៃ បន្ទាប់ពីរុះរើផ្ទះបណ្ដែតទឹក និងបែត្រីចេញពីផ្ទៃទឹកទន្លេ គេសង្កេតឃើញថា ផ្ទៃទឹកទន្លល្អស្អាតហើយគ្មានសំរាមអណ្តែតពេញដូចមុនឡើយ។

ទិដ្ឋភាពបែបនេះកើតឡើង បន្ទាប់ពីអាជ្ញាធរចុះណែនាំដល់ម្ចាស់បែចិញ្ចឹមត្រីនិងផ្ទះបណ្តែតទឹកឱ្យរុះរើចេញកាលពីដើមខែមិថុនាឆ្នាំ២០២១នេះរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ដងទន្លេ បានឱ្យកម្ពុជាថ្មីដឹងថា ផ្ទៃទឹកទន្លេ ប៉ុន្មានថ្ងៃនេះគឺល្អស្អាតគ្មានសំរាមអណ្តែតពេញផ្ទៃទឹកដូចមុនឡើយ។ ដែលពីមុនទាំងសំរាម និងលាមកមនុស្សអណ្តែតពេញព្រាតលើផ្ទៃទឹកគួរឲ្យខ្ពើមរអើមខ្លាំងណាស់។

ប្រជាពលរដ្ឋបានបន្ថែមថា ពួកគាត់ពេញចិត្តទៅលើចំណាត់ការដ៏ច្បាស់លាស់របស់សាលារាជធានីភ្នំពេញដែលបានបញ្ជារឲ្យម្ចាស់បែត្រីនិងម្ចាស់ផ្ទះបណ្តែតទឹករុះរើចេញដោយជោគជ័យដោយមិននិកស្មានដល់។

ហើយក៏សូមឲ្យអាជ្ញាធរកុំបណ្តែតបណ្តោយឲ្យមានបែត្រីនិងផ្ទះបណ្តែតទឹកមកសំចតតាមទន្លេជាបន្តទៀត។ហើយរូបភាពខាងលើនេះគឺស្ថិតនៅក្រោមស្ពានព្រះមុនីវង្សថ្មីនិងចាស់តាមដងទន្លេបាសាក់ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម