ព័ត៌មានជាតិ
លោកស្រីឱ វណ្ណឌីន៖ មកដល់ម៉ោងនេះ មិនមានវ៉ាក់សាំងអាស្រ្តាហ្សេណេកា នៅសល់នោះទេ
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩)បានបដិសេធថា មិនមានការប្រមូលផ្ដុំគ្នាចាក់វ៉ាក់សាំងប្រភេទអាស្ត្រាហ្សេណេកា ដោយបង់ការប្រាក់នោះឡើយ ហេតុដូចនេះសូមសាធារណជនកុំជឿលើការឃោសនារបស់ជនខិលខូចទាំងនោះឱ្យសោះ។
ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីមានពាក្យចចាមអារ៉ាមដែលបាននិយាយតៗគ្នាថាមានការប្រមូលផ្តុំគ្នាចាក់វ៉ាក់សាំង ដោយមានការបង់ប្រាក់រួច។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានចាត់ឲ្យក្រុមការងារ គ.វ.ក១៩ ចុះស្រាវជ្រាវនៅតាមគ្លីនិកឯកជនដែលមានការនិយាយតៗគ្នា ដោយរកឃើញថាការនិយាយនេះមិនមានភាពច្បាស់លាស់ និងមានការលើកឡើងថាជាការនិយាយលេងឬនិយាយតៗគ្នា។
លោកស្រីបានបញ្ជាក់ថា មកដល់ពេលនេះមិនមានវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេណេកា ដែលនៅសល់សម្រាប់ចាក់នៅក្នុងការប្រមូលផ្ដុំគ្នាបែបនេះដែរ ព្រោះបានប្រើប្រាស់អស់លទ្ធភាពនិងហួសសុពលភាពប្រើប្រាស់ ហើយក៏មិនទាន់មានវ៉ា់សាំងប្រភេទនេះមកដល់កម្ពុជាបន្ថែមទៀតដែរ។
លោកស្រីសូមធ្វើការបដិសេធទាំងស្រុងនូវពាក្យចចាមអារាមទាំងនេះ ហើយសូមបញ្ជាក់ជូនជាថ្មីថាការចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវផ្ដល់ជូនដោយឥតគិតថ្លៃជូនដល់បុគ្គល ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងស្ថិតនៅក្រុមអាទិភាពដែលកំណត់ដោយរាជរដ្ឋាភិបាល។ ការចាក់វ៉ាក់សាំងនេះកំពុងតែដំណើរការជាបន្តបន្ទាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅត្តទៅតាមផែនការកំណត់ចំនួន១០លាននាក់ទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


