ព័ត៌មានជាតិ
បញ្ជូនបុរសម្នាក់ទៅតុលាការករណីវាយជនរងគ្រោះរបួសក្បាល
យុវជនម្នាក់គ្រាន់តែគេរំឭករឿងនៅពីក្មេងបុរសរងគ្រោះបានវាយធ្វើបាបខ្លួនជាញឹកញាប់បណ្តាលឲ្យខឹងយ៉ាងខ្លាំងយកដំបងទីបវាយទៅលើជនរងគ្រោះបែកក្បាលដេរ១១ថ្នេរ ហើយគេចខ្លួនបាត់ ពេលនោះជនរងគ្រោះបានដាក់ពាក្យប្តឹងកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលក្រោយពីបានទទួលពាក្យប្តឹងហើយកំលាំងអធិការនគរបាល ស្រុកអូរជ្រៅបានចុះឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅបានឲ្យដឹងថាបុរសជនរងគ្រោះឈ្មោះ ខាន ខា អាយុ ២៥ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំសំរោង ស្រុកអូរជ្រៅ បុរសជនបង្ករឈ្មោះ នួន ដារ៉ា អាយុ៣៤ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សែស វិបុលបានបញ្ជាក់ឲ្យដឹងបន្តថានៅមុនពេលកើតហេតុ វេលាម៉ោង៧និង៣០នាទីយប់ ជនរងគ្រោះកំពុងអង្គុយហូបបាយក្រោមផ្ទះម្នាក់ឯងពេលដែលកំពុងតែឱនដួសបាយដាក់ចាន ស្រាប់តែជនសង្ស័យកាន់ដែកជ្រុងដើរសំដៅមកវាយត្រូវចំក្បាលដេរ១១ថ្នេរនិងត្រូវចំដៃក្រោយពីវាយរួចរត់គេចខ្លួនបាត់។
តាមសំដីជនរងគ្រោះបាននិយាយថា ខ្លួននិងជនដៃដល់ពុំដែលមានគំនុំអ្វីនឹងគ្នានោះឡើយ។ចំណែកជនដៃដល់ក្រោយពីរត់គេចបាន១ថ្ងៃត្រូវកំលាំងនគរបាលឃាត់ខ្លួនបានឆ្លើយសារភាពថាកាលនៅក្មេងជនរងគ្រោះមានបំណងចង់វាយមកលើខ្លួនច្រើនលើកច្រើនសារ គ្រាន់តែលឺដូច្នោះខ្លួនខឹងក៏កាន់ដែកបំពង់ទីប៤ជ្រុង មកវាយឈ្មោះរើនត្រូវចំក្បាលពីក្រោយដែលកំពុងតែដួសបាយដាក់ចានហូបតែម្តង។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ផ្អែកតាមចម្លើយរបស់ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមាននៅរសៀលថ្ងៃទី២៩ខែមិថុនា ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ៕ អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


