ព័ត៌មានជាតិ
ពិតជាមិនគួរប្រថុយប្រថានឡើយ!! ក្រុមហ៊ុនពុះដីឡូតិ៍និងផ្ទះល្វែងនៅស្រុកបន្ទាយស្រី ទាំងអស់គ្មានច្បាប់
សៀមរាប ៖ ដោយសារហាងឆេងដីនៅស្រុកបន្ទាយស្រី មានតម្លៃធូរថ្លៃ ទើបគេឃើញក្រុមឈ្មួញមួយចំនួនបានសម្រុកទិញដីពីអ្នកស្រុកដើម្បីបើកក្រុមហ៊ុនធ្វើផ្ទះល្វែងនិងពុះដីឡូតិ៍លក់ យ៉ាងត្រេកត្រអាល។ ប៉ុន្តែអាជ្ញាធរស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានបញ្ជាក់ប្រាប់កាសែតកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា គំរោងក្រុមហ៊ុន ទាំងអស់ដែលមកពុះដីឡូតិ៍និងធ្វើផ្ទះល្វែងលក់ នៅស្រុកបន្ទាយស្រី នៅមិនទាន់មានច្បាប់ទម្លាប់នៅឡើយ។
លោកអភិបាល ស្រុកបន្ទាយស្រី បានអះអាងទៀតថា គម្រោងដីឡូតិ៍និងផ្ទះល្វែង ចាប់តាំងពីលោកចូលកាន់តំណែង ជាអភិបាល ស្រុកបន្ទាយស្រី លោកនៅមិនទាន់អនុញ្ញាតឲ្យមានលិខិត សាងសង់ផ្ទះល្វែង និងការពុះដីឡូតិ៍សម្រាប់លក់នៅឡើយទេ។

លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថា ដីនៅស្រុកបន្ទាយស្រី ភាគច្រើន ជាប់គម្របព្រៃឈើ និងមួយចំនួនទៀតជាប់តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ លោកបន្ថែមថា តាមពិតអាជ្ញាធរស្រុកស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគក្នុងវិស័យដីធ្លីទាំងអស់ គួរត្រូវតែមានច្បាប់ តែបើគ្មានច្បាប់គឺយើងបារម្ភខ្លាចមកបោកប្រាស់និងពួកគាត់ពុះលក់តែមួយឈុលមិនបញ្ចប់គំរោង វាបង្កឲ្យមានហានិភ័យ។
លោកបន្ថែមថា កន្លងមករដ្ឋបាលស្រុក បានធ្វើកិច្ចការនេះជាច្រើនលើកមកហើយ ដូចជា៖១ជូនដំណឹងជារួមថាដីឡូតិ៍នៅក្នុងស្រុកបន្ទាយស្រី នេះគឺអត់ទាន់មានច្បាប់នោះទេ ដូច្នេះឲ្យបងប្អូនប្រុងប្រយ័ត្ន។ទី២ រហូតមកដល់ពេលនេះយើងហាមមិនឲ្យមានការផ្ទេរកម្មសិទ្ធិ។ទី៣ មិនអនុញ្ញាតឲ្យមានការផ្សព្វផ្សាយលក់ដីឡូតិ៍ និងផ្ទះល្វែង ជាទូលំទូលាយនោះទេ។
លោកបន្ថែមថា កន្លងមករដ្ឋបាលស្រុក បានសម្រួលការងារមួយចំនួន ដែលកុំឲ្យពួកគាត់រង់ចាំច្បាប់យូរគឺក្រុមហ៊ុននោះអាចធ្វើផ្លូវក្នុងដីឡូតិ៍ និងសាងសង់ផ្ទះល្វែងក្នុងដីរបស់ពួកគាត់ គឺច្បាប់មិនហាមឃាត់នោះទេ។ តែអាជ្ញាធរស្រុកមិនឲ្យផ្សព្វផ្សាយលក់នោះទេ ដោយសូមឲ្យពួកគាត់រត់ច្បាប់ឲ្យបានត្រឹមត្រូវសិន។ លោកបញ្ជាក់ទៀតថា នៅក្នុងស្រុកបន្ទាយស្រី ក៏មានក្រុមហ៊ុនមួយមានច្បាប់ដែរ តែគេនៅមិនទាន់មានគំរោងលក់នៅឡើយ។
យ៉ាងនេះក្តីនាពេលថ្មីៗនេះ គេឃើញក្រុមហ៊ុនពុះដីឡូត៍ជាច្រើន បានប្រកាសបើកសម្ពោធគម្រោងរបស់ខ្លួន និងដាក់ស្លាកលក់ជាបន្តបន្ទាប់។

ប៉ុន្តែហាក់មិនឃើញមានការហាមឃាត់ ដោយអាជ្ញាធរស្រុកនេះឡើយ។ ករណីហានិភ័យ សម្រាប់ពលរដ្ឋ នៅតែមានកម្រិតខ្ពស់ ហើយជម្លោះដីធ្លី អាចគ្មានទីបញ្ចប់។ ដូច្នេះសូមអតិថិជន ទាំងអស់ដែលមានបំណងទិញដីឡូតិ៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី សូមមានការប្រុងប្រយ័ត្ន ចៀសវាង ការខាតបង់ ពេលវេលានិងថវិកា ដោយប្រការណាមួយនោះ។
សូមរំលឹកថា កាលពីកន្លងទៅអាជ្ញាធរស្រុកបន្ទាយស្រី បានបើកយុទ្ធនាការ ចុះរុះរើស្លាកយីហោដីឡូតិ៍និងផ្ទះល្វែង នៅក្នុងមូលដ្ឋានរបស់ខ្លួនចោល ទាំងអស់។ ការចុះរុះរើនោះ ដោយហេតុថា គម្រោងផ្ទះល្វែងដីឡូតិ៍ទាំងនោះមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរនិង មន្ទីរពាក់ព័ន្ធនៅឡើយទេ៕
ដោយ ៖ កុសល


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី