ព័ត៌មានជាតិ
៦ ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលកសិកម្មទៅក្រៅប្រទេស ជាង ៤ លានតោន កើនជាង ៨០%
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលកសិកម្មសំខាន់ៗទៅក្រៅប្រទេសក្នុងបរិមាណជាង៤ លានតោន (៤ ៤៥៤ ៥០៥,៣៣) ទៅកាន់ទិសដៅ ៦២ ប្រទេសមានការកើនឡើងជាង ២លានតោន (២ ០៤១ ៩៨២,៧២) ស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន។

របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា កសិផលសំខាន់ៗដែលបាននាំចេញរួមមានអង្ករមានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោនស្មើនឹង-២៩,៤៧%។ ការនាំចេញស្រូវមានចំនួន ១ ៦៩២ ៨១៣តោន កើនឡើងចំនួន ៧០៩ ៣០៥តោនស្មើនឹង៧២,១២%។
ចំណិតដំឡូងមីក្រៀមចំនួន ១ ២៣៥ ១០៣,១២ តោនកើនឡើងចំនួន ១៩,២៤% ដំឡូងមីស្រស់ មានចំនួន ៣៥៨ ៨០០ តោន ថយចុះចំនួន -១១,៧៥% ម៉្សៅដំឡូងមីចំនួន ១៥ ៩០៣,៦៤ តោន កើនឡើងចំនួន ១៥,៩៥% កាកសំណល់ដំឡូងមីចំនួន ៤ ៣២៣ តោន ថយចុះចំនួន -៣៤,៣៦% គ្រាប់ស្វាយចន្ទីចំនួន ៨៤៣ ២៤៣,២៦ តោនកើនឡើងចំនួន ៣៣៦,៤៣%។

គ្រាប់ពោតចំនួន ១៤០ ៦៦៩,១៣ តោនកើនឡើងចំនួន ១៧៦,៤៤% គ្រាប់សណ្តែកបាយ ចំនួន ១៨ ៥៨០ តោនកើនឡើងចំនួន ៥៨៥,៦៧% គ្រាប់សណ្តែកសៀង មានចំនួន ១៧ ៧៥០,០៤ តោន កើនឡើងចំនួន ១០០% ផ្លែចេកស្រស់មានចំនួន ២៣៧ ០៩៩,៥ តោន កើនឡើងចំនួន ៦៨,៦៧% ផ្លែស្វាយស្រស់មានចំនួន ១៥៩ ៧៧៨,៥៥ តោន កើនឡើងចំនួន ២៤៥,៨៤%
ដំណាប់ស្វាយមានចំនួន ១២ ៧៦៨,៦១ តោន កើនឡើងចំនួន ១៩៨,៦០% ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ០៦៩,៦២ តោន កើនឡើងចំនួន ៨០,៧៥% ដូងប្រេងមានចំនួន ២៤ ៤១៦,៦៩ តោន កើនឡើងចំនួន ៨,៦៦% ម្រេចមានចំនួន ១៤ ៥៦១,៦២ តោន កើនឡើងចំនួន ៣៩៨,៧៦% ថ្នាំជក់មានចំនួន ៨៧៩,៨៥ តោន ថយចុះចំនួន -៥៥,៩១% បន្លែចម្រុះមានចំនួន ៤៤,៩២ តោន ថយចុះចំនួន -២៨,៥១% ម្ទេសស្រស់មានចំនួន ៦៤ ៩០៧,១២ តោន កើនឡើងចំនួន ៨៣,៤៧% ម្ទេសក្រៀម មានចំនួន ៩០០,២២ តោន ថយចុះចំនួន -២៤,៩៨%និងផលិតផលចំនួន ៦២ មុខ ផ្សេងទៀត មានចំនួន ៩១ ៤១៥,៦៨ តោន។
ការប៉ាន់ស្មានតម្លៃដែលទទួលបានពីការនាំចេញកសិផលមានចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ ដុល្លាអាមេរិក ដែលក្នុងនោះ៖
ការនាំចេញអង្ករមានចំនួន ២៣៧ ៥៤១ ១៥០ ដុល្លាអាមេរិក
ការនាំចេញស្រូវមានចំនួន ២៧៩ ៣១៤ ១៤៥ ដុល្លាអាមេរិក
ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ០៥៤ ៣១៤ ៣៤៤,៣៩ ដុល្លាអាមេរិក។
តាមការសន្និដ្ឋានរបស់ក្រសួងកសិកម្មការនាំចេញកសិផលសរុបក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៤,៦៤% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី