Connect with us

ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់

បានផុស

នៅ

ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ៣ ទាបភ្លឺ ចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ។

នគរបាលខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ ទី១-ឈ្មោះ ធី សត្យា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ផាន់ សុភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្ថុតាងចាប់យករួមមាន៖ ក្រាមពណ៌ស ថ្លា ចំនួន ០៣កញ្ចប់ថង់ធំល្មម,ម៉ូតូ ចំនួន ០១គ្រឿង , កាបូបស្ពាយ ចំនួន ០១គ្រឿង ,កំប៉ុងស្ករគ្រាប់ mentos ពណ៌ខៀវ ចំនួន ០១ ។

ជនសង្ស័យទាំង ២នាក់ រួមនិងវត្ថុតាង ត្រូវបានយកមកធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវីធី ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម