Connect with us

ព័ត៌មានជាតិ

ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដែលមានទាំងគុណភាព និងសុវត្ថិភាព គ្រោងអនុវត្តឆាប់ៗនេះ

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីឱ្យដំណើរការនៃការព្យាបាលនៅតាមផ្ទះមានគុណភាព និងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជំងឺជាច្រើនលើសលុបចង់ឱ្យមានការព្យាបាលតាមផ្ទះនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៥ កក្កដា តាមរយៈ Video Conference ក្រោមវត្តមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួង សុខាភិបាល នៅសាលារាជធានីភ្នំពេញ។

លោក ង៉ូវ កាង បានមានប្រសាសន៍ថា យើងបានឃើញថា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩ មិនមាន​ការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជំងឺ។ ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានជាការព្យាបាលជំងឺនៅតាមផ្ទះនេះ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ ប៉ុន្តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រង និងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ជាអ្នកទទួលខុសត្រូវ។
លោកមានប្រសាសន៍បន្តថា អាជ្ញាធរខណ្ឌទាំង១៤ ជាអ្នកផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA ដោយបង្កើតឱ្យមាន ទីបញ្ជាការស្រាល១កន្លែង ក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលត្រូវការឱ្យជួយដោយ​ជំងឺកូវីដ-១៩។ ពោលគឺនៅពេលមានបញ្ហាអ្វីមួយ យើងជួយពួកគាត់ទាន់ពេលវេលាតែម្តង។

លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា ការបន្តកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សាឱ្យស៊ីច្រវាក់គ្នារវាងអាជ្ញាធរជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ថាតើការបង្កើតឱ្យមានការព្យាបាលតាមផ្ទះហើយ យើងត្រូវអនុវត្តបែបណា ដែលអាចឱ្យប្រជាពលរដ្ឋទទួលយកបាន។

លោកមានប្រសាសន៍បន្តថា ក្រោយពីពិភាក្សាត្រូវគ្នាហើយ យើងនឹងបន្តទៅផ្សព្វផ្សាយបន្តដល់មន្ត្រី សង្កាត់ ខណ្ឌ ហើយនៅពេលដែលអាជ្ញាធរខណ្ឌ សង្កាត់ បានយល់ពីការងារនេះហើយ ក្រុមការងារនឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីឱ្យសាធារណជនបានយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរផងដែរ។

គួរបញ្ជាក់ថា ការរៀបចំឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយ ដែលមកដល់ពេលនេះមានអ្នកជំងឺប្រមាណជាង៣០០នាក់ហើយដែលកំពុងសំរាកព្យាបាលនៅតាមផ្ទះ ពិសេសបងប្អូនអាជីវករផ្សារអូឡាំពិក៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម