ហាងឆេង​ដី​នៅ​កោះ​នរា កំពុង​ត្រូវ​ប៉ាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ហាងឆេង​ដី​នៅ​កោះ​នរា កំពុង​ត្រូវ​ប៉ាន់

បានផុស

នៅ

​អ្នក​គក់​ជេ​ដី​ បាន​និយាយ​ថា ​ហាងឆេង​ដី​ នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ​ហក់​ឡើង​ខ្លាំង​ជាង​គេ ​គឺ​ដី​កោះ​នរា​នេះ​ តែ​ម្តង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មូលហេតុ​ដែល​អ្នក​គក់​ជេ​និយាយ​ថា​ ឡើងថ្លៃ​នោះ​ គឺ​ចាប់​តាំងពី​ចាប់​ផ្តើម​សាងសង់​ស្ពាន​ឆ្លង​ពី​កោន​រា​ឆ្ពោះ​ទៅ​កោះ​ពេជ្រ​ ដែល​ពី​មុន​មក​ដី​ នៅ​តំបន់​កោះ​នរា​ត្រឹម​៧០០​ដុល្លារ​ ក្នុង​ម៉ែត្រការ៉េ​ តែ​ពេលនេះ​ហក់​ឡើង​ដល់​៥០០០​ដុល្លារ​ ក្នុង​១​ម៉ែត្រការ៉េ​។

​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​កោះ​នរា​ បាន​និយាយ​ដែរ​ថា ​កាល​ពី​មុន​មក​ដី​នៅ​តំបន់​កោះ​នរា​នេះ​ គេ​មិនសូវ​ចុះ​មក​ទិញ​ ព្រោះ​រាល់​រដូវ​រដូវវស្សា​ទឹក​ជន់​លិច​ដល់​ជិត​៦​ម៉ែត្រ ​ហើយ​ប្រជាពលរដ្ឋ​​បាន​សង់​លំនៅឋាន​ជាប់​ផ្លូវ​តែប៉ុណ្ណោះ​។​ ប៉ុន្តែ​ខុសប្លែក​ពេលនេះ ​អាជ្ញាធរ​លោក​បាន​ជីក​ជា​ប្រព័ន្ធ​ប្រឡាយ​បង្ហូរ​ទឹក​ខ្វាត់ខ្វែង​ ហើយ​នៅ​ពេល​លិចលង់​ គឺ​អាជ្ញាធរ​លោក​បាន​ដាក់​ម៉ា​ស៊ីន​បូម​ទឹក​ចេញ​ភ្លាមៗ​។ ប្រជាពលរដ្ឋ​ បាន​សំដែង​នូវ​ក្តី​ត្រេកអរ ខ​ណៈ​ដែល​ទឹកដី​កោះ​នរា​ មាន​ហាងឆេង​ខ្ពស់​។

​ទាក់ទិន​ទៅ​និង​តម្លៃ​ហាងឆេង​ដី​ឡើង​ខ្ពស់​បែបនេះ ​លោក​ អ៊ុង រ៉ូ​ន ចៅ​រង​ទី​១​សង្កាត់​និរោធ​បាន​អះអាង​ថា ហាង​ឆេង​ដី​នៅ​តំបន់​កោះ​នរា ​ពិតជា​មាន​តម្លៃ​ខ្ពស់​ប្រាកដ​មែន​។​ មិន​ដូច​ឆ្នាំ​២០១៣​ គឺ​សឹង​ហៅ​មិន​ឮ​ ព្រោះ​កាលណោះ​បាក់​ច្រាំងទន្លេ​ខ្លាំង​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ការ​បាក់​ដីចម្ការ​សឹង​មិន​ហ៊ាន​រស់នៅ ​ព្រោះ​ខ្លាច​គ្រោះថ្នាក់​ពេល​បាក់​ច្រាំង​ម្តងៗ​។

​លោក​ចៅ​រង ​បញ្ជាក់​ដែរ​ថា ​ឥឡូវនេះ ​ដី​កោះ​នរា​ពិតជា​ឡើងថ្លៃ​ នៅ​តំបន់​ក្បែរ​ទីតាំង​ស្ពាន​រហូតមកដល់​ផ្លូវជាតិ​លេខ​១​ ពិសេស​នៅមុខ​បុរី​ប៉េង​ហួត​។ ​ក្នុង​នោះ​លោក​ចៅ​រង​ទី​១ ​ក៏បាន​សំដែង​នូវ​ក្តី​រីករាយ​ ពេល​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​ បាន​សម្រេច​សាងសង់​ស្ពាន​ថ្មី​ ឆ្លងកាត់​ពី​កោះនរា​ឆ្ពោះទៅ​កោះ​ពេជ្រ ប្រែក្លាយ​ដី​កោះ​នរា​ពី​អតីត​ដីចម្ការ​ក្លាយ​ជា​ដី​មាសដី​ពេជ្រ​នឹក​ស្មាន​មិន​ដល់​បែបនេះ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​កម្ពុជា​ចាប់​ផ្តើម​ប​ញ្ជូន​ពលករ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ជា​បណ្តើរៗ​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services