Connect with us

ព័ត៌មានជាតិ

សម្តេច ហេង សំរិន​៖ ការលើកតម្កើង​តម្លៃ​មរតក​វប្បធម៌​ជាតិ មិនអាច​ខ្វះ​បាន​នូវ​សុខសន្តិភាព​

បានផុស

នៅ

​ការបញ្ជាក់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​នៅក្នុង​សារ​ចូលរួម​អបអរសាទរ​ខួប នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ និង​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២១​នេះ ជា​ខួប​១៣​ឆ្នាំ ដែល​ប្រាសាទព្រះវិហារ ត្រូវបាន​អង្គការ​យូណេស្កូ (UNESCO) ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ហើយ​នៅ​ថ្ងៃទី​៨ ខែកក្កដា ស្អែក​នេះ ក៏​ជា​ខួប​ឆ្នាំ​ទី​៤ ដែល​ប្រាសាទសំបូរព្រៃគុក របស់​កម្ពុជា​ត្រូវបាន​អង្គការ​យូណេស្កូ​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា ការសម្រេច​បញ្ចូល​ប្រាសាទ​ទាំងពីរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ មិនមែន​ជាការ​ចៃដន្យ​នោះទេ តែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ថែរក្សា ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ រហូត​ត្រូវបាន UNESCO ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ក្នុងសម័យ​ប្រជុំ​លើក​ទី​៣២ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​កេ​បិ​ក ប្រទេស​កាណាដា សម្រាប់​ប្រសាទ​ព្រះវិហារ និង​ប្រាសាទ​សំបូរ ព្រៃ​គុក នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន “​យើង​ជា​កូនចៅ បាន​ចងចាំ និង​ដឹងគុណ​ជានិច្ច​នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​បំពេញ​ព្រះរាជកិច្ច​ទាមទារ​យុត្តិធម៌ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​បាន​កាត់ក្តី​ឱ្យ​កម្ពុជា​យើង​ឈ្នះ​ប្រទេស​ថៃ​ក្នុងការ​គ្រប់គ្រង​ប្រាសាទ ព្រះវិហារ​ដ៏​ពិសិដ្ឋ​របស់​យើង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ យើង​ពិត​ជាមាន​មោទនភាព​យ៉ាង​ក្រៃលែង ចំពោះ​អតីតព្រះមហាក្សត្រ និង​បុព្វបុរស​ខ្មែរ​យើង ដែល​បាន​សាងសង់​ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និង​ប្រាសាទបុរាណ​ដទៃទៀត​ជាច្រើន នៅ​ពាសពេញ​ប្រទេស​ទុកឱ្យ​កូនចៅ​រហូត​សព្វថ្ងៃនេះ ធ្វើឱ្យ​អន្តរជាតិ ស្ញប់ស្ញែង​ចំពោះ​ពូជសាសន៍​របស់​យើង​ជាទីបំផុត​”​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អះអាងថា ក្នុង​បុព្វហេតុ​លើកតម្កើង​នូវ​តម្លៃ​មរតក​វប្បធម៌​ជាតិ ក៏ដូចជា​ការ​ការពារ​អធិប​តយ្យ​ភាព​ជាតិ​ឱ្យបាន​គង់វង្ស ដូច​សព្វថ្ងៃនេះ​បាន គឺ​យើង​មិនអាច​ខ្វះ​បានឡើយ​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ​។ ដូច្នេះ​សូម​ជនរួមជាតិ​ទាំងអស់​រួមគ្នា​បន្ត​ថែរក្សា ការពារ និង​អភិរក្ស អភិវឌ្ឍន៍ រាល់​សម្បត្តិ​បេតិកភណ្ឌ​របស់​យើង ទាំង​រូបិយ​និង​អរូបិយ​ឱ្យបាន​គង់វង្ស​ជា​រៀងរហូត​តទៅ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ នាទីutes មុន

រង្វាន់កាន់តែធំអស្ចារ្យពី Smart!​ បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD

ព័ត៌មានជាតិ៦ នាទីutes មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ៦ នាទីutes មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ៧ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម