ព័ត៌មានជាតិ
វៀតណាម ជឿថា កម្ពុជានឹងអាចសម្រេចបានគោលដៅអភិវឌ្ឍជាប្រទេសអ្នកមានឆ្នាំ២០៥០
វៀតណាម ជឿលើកម្ពុជា ថា នឹងអាចសម្រេចបានគោលដៅអភិវឌ្ឍរបស់ខ្លួនទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។ នេះជាសុទិដ្ឋិនិយមដែលឯកអគ្គរដ្ឋទូតវៀតណាម មើលឃើញ ហើយបានលើកឡើងនៅចំពោះមុខសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ក្នុងជំនួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំកម្ពុជា បង្ហាញសុទិដ្ឋិនិយមថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជានឹងសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់ខ្លួន ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
លោកឯកអគ្គរដ្ឋទូតវៀតណាម បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស ជាពិសេសគឺការរក្សាបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង។

បើតាមលោកឯកអគ្គរដ្ឋទូត ង្វៀន មិញវូ គោលដៅអភិវឌ្ឍរបស់កម្ពុជាក្នុង២០៥០ ក៏ស្របគ្នាជាមួយនឹងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាមផងដែរ ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សថែមទៀត សំដៅឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៤៥ ខណៈវៀតណាម បាននិងកំពុងធ្វើកំណែទម្រង់ដ៏ធំធេងរបស់ខ្លួនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្តេចពញាចក្រី ហេង សំរិន បានអបអរសាទរចំពោះជោគជ័យនៃកំណែទម្រង់ថ្មីៗរបស់វៀតណាម ដែលនឹងធ្វើឱ្យប្រជាជនវៀតណាមកាន់តែទទួលបានការអភិវឌ្ឍ និងជឿនលឿនជាបន្តបន្ទាប់។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្ដេចពញាចក្រី ហេង សំរិន និងលោកឯកអគ្គរដ្ឋទូត ង្វៀន មិញវូ សុទ្ធតែបានគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ នាពេលកន្លងមក ដោយសម្ដេចពញាចក្រី ជឿជាក់ថា បេសកកម្មរបស់លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអណរគុណចំពោះសម្តេចចក្រី ក្នុងនាមជាឥស្សរជនជាន់ខ្ពស់មួយរូបដែលបានខិតខំកសាងនិងពូនជ្រុំទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរនាពេលកន្លងមក និងគោរពស្នើសុំការគាំទ្រពីសម្តេច ចំពោះបេសកកម្មការទូតថ្មីរបស់លោក ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ កាត់តែប្រសើរឡើងថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


