បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ជិត ៥០គីឡូក្រាម នៅរាជធានីភ្នំពេញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ជិត ៥០គីឡូក្រាម នៅរាជធានីភ្នំពេញ

បានផុស

នៅ

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១:០០នាទី កម្លាំងជំនាញ(ក១០)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្សសត្យា និងលោកឧត្តមសេនីយ៍ទោ ហៀប ដារ៉ាត់ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបនៅចំណុចក្បែរស្ថានីប្រេងឥន្ទ: តូតាល់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ប៉ាន់ ប៉េរ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងវត្ថុតាងចាប់យកបាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន(ICE) ២កញ្ចប់តូច ទម្ងន់ប្រមាណ១០០​ក្រាម បន្ទាប់មកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២:៥នាទី កម្លាំងសមត្ថកិច្ច បានបន្តទៅធ្វើការឆែកឆេរបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកន្លែងរក្សាទុកគ្រឿងញៀន ជាលទ្ធផលចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់ ៤៧៧៨០​.៨៧​ក្រាម។

-អ៊ិចស្តាស៊ី(MDMA) ៣០២.៨១ក្រាម។
-នីមេតាហ្សេប៉ាម ៧៧.០៤ក្រាម។
វត្ថុតាងចាប់យកសរុបរួម៖ ទម្ងន់ ៤៨១៦០,៥៤ក្រាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕

អត្ថបទ៖រ៉ាវុទ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៣៤ នាទី មុន

ឧកញ៉ា ឃន ឈុនដារ៉ា ​កូន​​ប្រសា​ឧកញ៉ា ហេង សៀ ក្ដោបក្ដាប់មុខ​ជំនួញ​​អ្វី​ខ្លះ?

ព័ត៌មានខ្លីៗ៤៦ នាទី មុន

វ៉េណេស៊ុយអេឡា ជាប្រទេសអាមេរិកឡាទីនដំបូងគេ ចាក់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី

កូវីដ-១៩៣ ម៉ោង មុន

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ចុះ​បិទ​បណ្តោះអាសន្ន​ទីតាំង​​អាជីវកម្មនិង​ផ្ទះ​ពលរដ្ឋមួយចំនួន ដែលពាក់ព័ន្ធ​ជាមួយ​អ្នកមាន​វិជ្ជា​មាន​កូ​វីដ​-១៩

កូវីដ-១៩៣ ម៉ោង មុន

វ៉េណេស៊ុយអេឡា ជាប្រទេសអាមេរិកឡាទីនដំបូងគេ អនុម័តប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី

សុខភាព៣ ម៉ោង មុន

លេប​ថ្នាំ Gluta ឲ្យ​ស្បែក​ស អាច​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​អត់?

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services