Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ចាម នឹង​បន្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​ អ្នកអាយុ១៨ឡើង​ទៅ ចាប់ពីខែសីហានេះ

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផែន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង ដែលមាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង និង​បាន​ចុះឈ្មោះ​ជាមួយ​អាជ្ញាធរ​ឃុំ​-​សង្កាត់ ក្នុង​ស្ទឹងត្រង់ ស្រុក​ចំការលើ ស្រុក​ស្រី​សន្ធរ ស្រុក​កងមាស និង​ស្រុ​កកោះសូទិន ខេត្តកំពង់ចាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​លើកឡើងថា យើង​ត្រូវ​ជំរុញ​ការ​នៃ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ចុះឈ្មោះ​សុំ​ចាក់​វ៉ាក់សាំង​ប្រមាណ​ជាង ៧០​ម៉ឺ​ន​នាក់ ក្នុង​ក្របខ័ណ្ឌ​ខេត្តកំពង់ចាម ឲ្យ​បាន​រួចរាល់ ១០០​ភាគរយ នៅ​ពាក់​កណ្តាលខែ​សីហា ឆ្នាំ​២០២១។ ខណៈបច្ចុប្បន្ន មាន​ពលរដ្ឋ​បានទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ បាន​ប្រមាណ​ជាង​២៨​ម៉ឺន នាក់​រួចមក​ហើយ៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម