ព័ត៌មានជាតិ
ខេត្តកំពង់ចាម គ្រោងសាងសង់កំពង់ផែទេសចរណ៍
មន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយលោក ហ្គូវ លីបជាង ប្រធានការិយាល័យសំណង់ផ្លូវទឹក និងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានចុះពិនិត្យទីតាំង និងពិសោធន៍ទីតាំងគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងកំពង់ចាម ដេីម្បីបម្រើលេីវិស័យទេសចរណ៍នៅក្នុងខេត្តឲ្យកាន់តែទាក់ទាញទៀត។

លោក ផេង ដារ៉ែន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នមន្ត្រីជំនាញរួមនឹងមន្ត្រីបច្ចេកទេសក្រសួងបានចុះមកសិក្សាធ្វេីការខូងជម្រៅដី ដេីម្បីយកទៅពិសោធន៍នៅក្រសួង ធ្វេីយ៉ាងណាឲ្យដឹងពីជម្រៅដល់បាត់ដីរឹង និងស្ទង់កម្រិតកម្ពស់ទឹកទន្លេមេគង្គពីច្រាំងទន្លេទៅទីតាំងត្រូវបុកគ្រឹះនៃសំណង់កំពង់ផែ។ លោក ផេង ដារ៉ែន បន្ថែមទៀតថា គម្រោងកំពង់ផែទេសចរណ៍មួយនេះ គឺស្ថិតនៅបណ្តោយមាត់ទន្លេក្នុងសង្កាតវាលវង់ ក្រុងកំពង់ចាម ដែលជាប់នឹងទីតាំងកំពង់សាឡាងចាស់។

គូសបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ក្នុងក្រុងកំពង់ចាមមួយនេះ គឺជាភាពទាក់ទាញដែលអាចឲ្យនាវាទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក មកចតបានត្រឹមត្រូវមានសណ្តាប់ធ្នាប់ល្អ និងគ្រោងរៀបចំអោយមានកន្លែងសម្រាប់សំរាកអង្គុយរង់ចាំរបស់ភ្ញៀវទេសចរណ៍ប្រកបដោយមានផាសុភាពល្អទៀតផង៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


