Connect with us

ព័ត៌មានជាតិ

បញ្ជូនបុរសពីរនាក់ទៅតុលាការ ផឹកស្រាស្រវឹងបាញ់កាំភ្លើងកំញើញរាត្រី

បានផុស

នៅ

អតីតមន្ត្រីផ្នែកបើកបរនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ និងគូកនរបស់គាត់ម្នាក់ទៀត ដែលភ្លើតភ្លើនក្រោមឥទ្ធិពលថ្នាំញៀនស្រវឹង ហើយបានបាញ់កាំភ្លើងកំញើញរាត្រី ត្រូវបាននគរបាលព្រហ្មទ័ណ្ឌចាប់បញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

បុរសជនសង្ស័យទាំង២នាក់ម្នាក់ឈ្មោះ កែម គន្ធប័ននឺ អាយុ ៣១ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ គីម សម្បត្តិ អាយុ ៣៦ ឆ្នាំ អ្នកទាំងពីររស់នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលព្រហ្មណ្ឌកំរិតស្រាល នៅថ្ងៃទី ១៥ ខែកក្កដា បានសហការជាមួយប៉ូលិសប៉ុស្តិ៍ ឃាត់ខ្លួនបុរស២នាក់ នៅសណ្ឋាគារសេវិនដេ ស្ថិតនៅចំណុច ភូមិ៣សង្កាត់អូរឡាំពិកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ និងចាប់យកវត្ថុតាងអាវុធខ្លីចំនួន០១ដើមពាក់ព័ន្ធបទល្មើសកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រើប្រាស់អាវុធដោយគ្នានការអនុញ្ញាត ព្រមទាំងខុសច្បាប់នូវសារធាតុញៀន។

ដំណើររឿងដំបូង កាលពីថ្ងៃទី១៤ខែកក្កដា នៅវេលាម៉ោងប្រហែល ១០៖៣០ យប់ ជនសង្ស័យ ៣ នាក់ ឈ្មោះ កែម គន្ធប័ននឺ គីម សម្បត្តិ និងឈ្មោះ ភុង វង្ស សុភាបណ្ឌិត បាននាំគ្នាជួបជុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀននៅកន្លែងកើតហេតុខាងលើ។

បន្ទាប់ពីជនសង្ស័យទាំងបីនាក់ស្រវឹងស្រាបៀរនិងប្រើប្រាស់គ្រឿងញៀនរួចជនសង្ស័យឈ្មោះកែមគន្ធប័ននឺបានយកអាវុធខ្លីរបស់ខ្លូនម៉ាកK៥៩ពណ៌ខ្មៅលាយទឹកមាសគ្មានលេខនិងបង់មួយមានគ្រាប់ចំនួន០៥​គ្រាប់​មកអាម៉េលេងហើយក៏ទុកចោលនៅលើតុភ្លាមនោះជនសង្ស័យឈ្មោះគីម សម្បត្តិ បានឃើញក៏បានយកអាវុធខ្លីនោះពីលើតុមកអាម៉េបញ្ចូលគ្រាប់រួចបាញ់ឡើងលើចំនួន០១គ្រាប់ ​បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋរួចជនសង្ស័យនាំគ្នាជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់អស់។

បន្ទាប់មកសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យបាន២នាក់និងកាំភ្លើងខ្លីបញ្ជូនមកតុលាការសម្រេចតាមច្បាប់៕

ដោយៈ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម