Connect with us

ព័ត៌មានជាតិ

ដាក់លុយក្លែងក្លាយជិត២០លាន ដើរចាយតាមខេត្ត សមត្ថកិច្ចឆែកមើលឃើញសុទ្ធតែក្រដាស៥ម៉ឺន និង​១ម៉ឺនរៀល​

បានផុស

នៅ

​វរសេនីយ៍ឯក​ ឯក ស៊ុនអេង អធិការ​ស្រុក​ស្វាយ​លើ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៤និង៣០​នាទី ថ្ងៃទី​១៩ ​ខែកក្កដា ឆ្នាំ២០២១​នេះ សមត្ថកិច្ច​ស្រុក​ស្វាយ​លើ បានធ្វើការឃាត់ខ្លួន​ជនសង្ស័យស្រី ប្រុស២​នាក់ ដែលចរាចរណ៍ក្រដាស់ប្រាក់​ក្លែងក្លាយ នៅលើ​ទឹកដី​នៃ​ស្រុក​ស្វាយ​លើ។

លោកវរសេនីយ៍ឯក បាន​បញ្ចាក់ថា ជនសង្ស័យមានឈ្មោះ ១.​ឈ្មោះ រ៉េត ពន្លក ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​បា​ខម ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មុខរបរ​មិន​ពិតប្រាកដ។ ២.​ឈ្មោះ លឹម ឡៃ​ហ៊ាង ភេទ​ស្រី អាយុ២៦ឆ្នាំ ទីលំនៅ​ភូមិ​បា​ខម ឃុំ​សំពងជ័យ ស្រុក​ជើងព្រៃ ​ខេត្តកំពង់ចាម មុខរបរមិន​ពិត​ប្រាកដ ​ពាក់ព័ន្ធ​ករណីចរាចរ​ណ៍នូវ​រូបិយវត្ថុ និង​រូបិយប័ណ្ណ​ក្លែងក្លាយ កាលពី​វេលា​ម៉ោង១៣​និង​៣០​នាទី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច បាន​ចុះ​ធ្វើការស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​បាន ដែល​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ធ្វើ​សកម្មភាព ហើយ​បើតាម​ចំ​ម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​បាន​សារភាពថា ពួកខ្លួន​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​មកពី​ខេត្តព្រះវិហារ មកកាន់​ខេត្តសៀមរាប ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៦៤ ដោយ​នាំយកក្រដាសប្រាក់ ក្លែងក្លាយ​(​ក្រដាសប្រាក់៥០០០០​រៀល​និង​១០០០០​រៀល​) មក​ចាយ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​។​

ក្រោយ​ធ្វើការ​ឃាត​ខ្លួន​សមត្ថកិច្ច​បាន​ឆែកឆេរ​កាបូប​ជនសង្ស័យ រកឃើញ​ក្រដាសប្រាក់​ក្លែងក្លាយ​ចំនួន​១៥,៧០០,០០០៛(​ដប់​ប្រាំ​លាន​ប្រាំពីរ​សែន​រៀល​) ក្នុងនោះ​ក្រដាស​៥០០០០​រៀល ចំនួន​១៣,៩០០,០០០៛(​ដប់​បី​លាន​ប្រាំបួន​សែន​រៀល​) ក្រដាស​១០០០០​រៀល​ចំនួន​១,៨០០,០០០៛(​មួយ​លាន​ប្រាំបី​សែន​រៀល​) និង​ប្រាក់រៀល (​ប្រាក់សុទ្ធ​)មួយចំនួន​។ ក្រៅពីនោះ​ឃើញ​មាន​អត្តសញ្ញាណប័ណ្ណ កាត​ធនាគារ​ប័ណ្ណបើកបរ ទូរស័ព្ទដៃ កាត​ទូរស័ព្ទ​metfone​ និង​កាត​ទូរស័ព្ទ​smart មួយចំនួនទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ត្រូវបាន​សមត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

អត្ថបទ ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម