ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដដូសទី១ ទូទាំងខេត្តសៀមរាប សម្រេចបានជាង២៥ម៉ឺននាក់ហើយ
ត្រឹមរយៈពេល១០ថ្ងៃ ខេត្តសៀមរាប បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដដូសទី១ ទូទាំងខេត្ត សរុបជាង២៥ម៉ឺននាក់ នេះបើតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
បើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបសរុបចំនួន ២៥៥.៩០៧នាក់ ក្នុងនោះស្រីចំនួន ១៣២.០៧០នាក់ ក្នុងនោះមាន៖
១. ក្រុងសៀមរាប ចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា ចាក់វ៉ាក់សាំងសរុប ចំនួន ១៣៨.៧៩៧នាក់ ក្នុងនោះស្រីចំនួន ៧១.២៥៣នាក់ ។
២. ស្រុកក្រឡាញ់ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា សរុបចំនួន ៨.៨៩៦នាក់ ក្នុងនោះស្រីចំនួន ៤.៦១៥នាក់ ។
៣. ស្រុកជីក្រែង ចាប់ដំណើរចាក់ពីថ្ងៃទី១៦ ខែកក្កដា សរុបចំនួន ១២.២០៦នាក់ ក្នុងនោះស្រីចំនួន ៦.៥០៥នាក់ ។
៤. ស្រុកអង្គរធំ ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា សរុបចំនួន៥.៥៨៧នាក់ ក្នុងនោះស្រីចំនួន ២.៩៦៩នាក់ ។
៥. ស្រុកបន្ទាយស្រី ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា សរុបចំនួន ៨.៦៤២នាក់ ក្នុងនោះស្រីចំនួន ៤.៦៥៧នាក់ ។
៦. ស្រុកអង្គរជុំ ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា សរុបចំនួន ៦.៤១៦នាក់ ក្នុងនោះស្រីចំនួន ៣.២៨៧នាក់ ។
៧. ស្រុកពួក ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា សរុបចំនួន ៧.៦៧១នាក់ ក្នុងនោះស្រីចំនួន ៣.៨២៩នាក់ ។
៨. ស្រុកប្រាសាទបាគង ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា សរុបចំនួន ៣៧.៥៨១នាក់ ក្នុងនោះស្រីចំនួន ១៩.៧១៨នាក់ ។
៩. ស្រុកស្រីស្នំ ចាប់ដំណើរការពីថ្ងៃទី១៥ ខែកក្កដា សរុបចំនួន ៧.៧៤៤នាក់ ក្នុងនោះស្រីចំនួន ៤.១៦៨នាក់ ។
១០. ស្រុកសូទ្រនិគម ចាប់ដំណើរការពីថ្ងៃទី១៦ ខែកក្កដា សរុបចំនួន ៨.៥០១នាក់ ក្នុងនោះស្រីចំនួន ៣.២៣៤នាក់ ។
១១. ស្រុកស្វាយលើ ចាប់ដំណើរការនៅថ្ងៃទី១៦ ខែកក្កដា សរុបចំនួន ៤.៩៣៦នាក់ ក្នុងនោះស្រីចំនួន ២.៤៥១នាក់ និង
១២. ស្រុកវ៉ារិន ចាប់ដំណើរការនៅថ្ងៃទី១៥ ខែកក្កដា សរុបចំនួន ៦.៥៦៣នាក់ ក្នុងនោះស្រីចំនួន ៣.៣៥៤នាក់។



ដោយឡែក ចំពោះប្រជាពលរដ្ឋដែលមិនអាចចាក់វ៉ាក់សាំងបាន ដោយសារបញ្ហាសុខភាព មានចំនួន ៥.០២៣នាក់ ក្នុងនោះស្រីចំនួន ៤.១៦៤នាក់៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី