ព័ត៌មានជាតិ
ជីតាប៉ងរំលោភចៅស្រី៩ឆ្នាំពុំបានសម្រេច តែត្រូវប៉ូលិសចាប់ខ្លួន
កងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនបុរសវ័យ៥៩ឆ្នាំម្នាក់ដែលប៉ុនប៉ងធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើកុមារីអាយុ៩ឆ្នាំជាចៅស្រីរបស់ខ្លួន។
លោកស្រីវរៈសេនីយ៍ឯក ពេជ្រ ស្រីពីរ ស្នងការរងនគរបាលខេត្តកោះកុង ទទួលបន្ទុកផែនការជួញដូរមនុស្ស និងអនីតិជន បានឱ្យដឹងថា ការឃាត់ខ្លួនបុរសចំណាស់ម្នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោ១០និង០០នាទីរព្រឹកថ្ងៃទី១៩ ខែកក្កដា នៅចំណុចប៉ានីត ភូមិចាំយាម ឃុំប៉ាក់ខ្លង។ ជនសង្ស័យឈ្មោះ ផេង ឃុនឆាយ អាយុ៥៩ឆ្នាំ មានទីលំនៅកើតហេតុខាងលើ។

លោកស្រីស្នងការរងខេត្ត បានបន្ថែមថា ការប៉ងរំលោភនេះពុំបានសម្រេចទេ ពីព្រោះជីដូនរបស់កុមារីរងគ្រោះបានមកទាន់ពេលវេលា ហើយប្តឹងទៅនគរបាលចុះមកឃាត់ខ្លួនភ្លាមៗផងដែរ។
កុមារីរងគ្រោះឈ្មោះ រ.ស.ន អាយុ៩ឆ្នាំ ត្រូវជាចៅស្រី។ ក្រោយសាកសួរធ្វើតេស្តរកកូវីដីអវិជ្ជមាន សមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមា ក៏បានសំណុំរឿងបញ្ជូនទៅឲ្យការិយាល័យជួញដូរមនុស្យ និងអនិតិជនខេត្ត ហើយកម្លាំងជំនាញខេត្តពុំទាន់បញ្ចូនសំណុំទៅតុលាការអនុវត្តនីតិវិធីទេ ព្រោះគ្រួសារសុំដកពាក្តបណ្តឹងវិញ ក្រោយហេតុផលយល់ច្រឡំ។

ករណីរំលោភសេពសន្ថវៈពុំកើតមានច្រើនទេសម្រាប់មូលដ្ឋាននៅខេត្តកោះកុងនៅឆ្នាំ២០២០ ដោយអាជ្ញាធរ និងមន្រ្តីជំនាញ ផ្សព្វផ្សាយអប់រំណែនាំជាច្រើនពីបញ្ហានេះ រីឯពលរដ្ឋក៏មានការយល់ដឹងច្រើនណាស់ដែរពីបទល្មើសជួញមនុស្ស និងការពារអនីតិជន៕ អត្តបទៈ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី