ព័ត៌មានអន្ដរជាតិ
បុត្រារបស់ម្ចាស់ក្សត្រីន័រវែស ត្រូវប៉ូលិសចាប់ព្រះកាយ សង្ស័យពីបទរំលោភសេពសន្ថវៈ
ប៉ូលិសន័រវែស បានបញ្ជាក់នៅថ្ងៃអង្គារទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ថា បុត្រារបស់ម្ចាស់ក្សត្រី Mette-Marit ត្រូវបានចាប់ព្រះកាយដោយសង្ស័យពីបទរំលោភសេពសន្ថវៈ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ូលិស, ព្រះអង្គ Marius Borg Høiby ព្រះជន្ម២៧ព្រះវស្សាត្រូវចាប់ព្រះកាយកាលពីល្ងាចថ្ងៃចន្ទ ដោយជាប់សង្ស័យទាក់ទងនឹងការរួមភេទជាមួយបុគ្គលផ្សេងដែលសន្លប់ ឬមិនអាចរើបម្រាស់នឹងសកម្មភាពរំលោភបំពានបាន។
យ៉ាងណា នេះមិនមែនទើបលើកទីមួយឡើយដែលព្រះអង្គ Høiby ត្រូវចាប់ព្រះកាយ ពោលគឺព្រះអង្គត្រូវឃុំព្រះកាយម្តងរួចមកហើយ កាលពីខែសីហា ដែលកាលនោះត្រូវគេចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់រាងកាយស្ត្រីម្នាក់ដែលទ្រង់កំពុងមានទំនាក់ទំនងស្នេហាជាមួយ។

កាលនោះ ប្រព័ន្ធផ្សព្វផ្សាយន័រវែស បានចុះផ្សាយព្រោងព្រាតថា ប៉ូលិសរកឃើញកាំបិតនៅជាប់នឹងជញ្ជាំងនៃបន្ទប់គេងរបស់ស្ត្រីម្នាក់នោះ។ លុះក្រោយមក ប៉ូលិសក៏បានរកឃើញថា នៅមានមនុស្ស៣នាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់សម្រេចនៅឡើយទេថាតើ ព្រះអង្គនឹងត្រូវឃុំព្រះកាយ ក្នុងមន្ទីរឃុំឃាំងឬនៅកន្លែងណាផ្សេង។
សូមបញ្ជាក់ថា ព្រះអង្គ Høiby ប្រសូតនៅឆ្នាំ១៩៩៧ មុនពេលម្ចាស់ក្សត្រី Mette-Marit រៀបអភិសេកក្នុងឆ្នាំ២០០១ ជាមួយព្រះអង្គម្ចាស់ Haakon ដែលជាអ្នកស្នងមរតកនៃបល្ល័ង្កន័រវែស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវាយប្រហារ ប្រើធ្នូនិងព្រួញ សម្លាប់រង្គាលនៅប្រទេស ន័រវែស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


