ព័ត៌មានជាតិ
ប្រទះឃើញសពនារីម្នាក់អណ្ដែតទឹកសង្ស័យគូស្នេហ៍លោតចេញពីទូកទេសចរណ៍ពីរថ្ងៃមុន
សពនារីម្នាក់ដែលគេសន្និដ្ឋានថាជាជនជាតិចិនដែលបានលោតទឹកពីលើទូកទេចរណ៍កាលពី២ថ្ងៃមុននោះត្រូវបានប្រជានេសាទជនជាតិអ៊ិស្លាម ប្រទះឃើញអណ្តែតទឹក ទន្លេសាបរសាត់ មកទើនឹងច្រាំងទន្លេ នៅផ្នែក ខាងកើត បង្កឱ្យមានការភ្ញាក់ផ្អើលកាលព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចច្រាំងទន្លេសាប ក្នុងភូមិ ទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពនារីរូបនោះ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយមានអាយុ ប្រមាណជា៣០ឆ្នាំ ស្លៀកពាក់អាវនិងខោ ជើងខ្លី ពណ៌ខ្មៅ រំលេច អក្សរអង់គ្លេស។សពត្រូវបានគេអះអាងថា ជាជនជាតិចិន ដែល បានលោតទឹកសម្លាប់ខ្លួនពីលើទូកកាណូតទេសចរណ៍កាលពី២ថ្ងៃមុន។
គួរបញ្ជាក់ថានៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី១៩ ខែ កក្កដាឆ្នាំ ២០២១នារីជនជាតិចិននឹងសង្សាដែលជាជនជាតិចិនដូចគ្នារួមជាមួយមិត្តភ័ក្រផ្សេងទៀតបានជិះទូកទេសចរណ៍មួយ គ្រឿងលំហែលកាយតាមដងទន្លេ សាបក្នុង លុះមកដល់ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រាប់តែគូសង្សានោះមានទំនាស់គ្នា ហើយបុរសជាសង្សាក៍បានលោតទឹកដើម្បីបញ្ជាក់ពីស្នេហ៍ស្មោះក៏ស្រាប់តែនាងជាសង្សាក៏បានលោតទៅតាមក្រោយគ្នានោះដែរ។

ប្រភពព័ត៌មានបន្តថានៅពេល ដែលគូសង្សាទាំងពីរនោះលោតសម្លាប់ខ្លួនហើយក៏គេឃើញបុរសជាសង្សាចេះហែលទឹកត្រូវបានម្ចាស់ទូកទេសចរណ៍ជួយសង្រ្គោះទាន់ពេល។
តែចំណែកនាងជាសង្សាវិញបានលិចបាត់ក្នុងទន្លេរកសពមិនឃើញពេលធ្វើឱ្យបុរសជាសង្សាដែលចេះហែលទឹកនោះបានយំបោកខ្លួនពេញទូកទេសចរណ៍នោះតែម្តងព្រោះតែការសាកចិត្តពីស្នេហ៍ស្មោះរបស់ពួកគេ។

លុះរំលងបានប្រមាណ២ថ្ងៃ ក្រោយនេះគឺនៅព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០២១ សពនារីជនជាតិចិនរូបនោះបានអណ្តែតឡើងផ្កាប់មុខ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
ទោះជាយ៉ាងណាគេពុំទាន់ដឹងច្បាស់ថាសពនារីរូបនោះ ពិតជាជនជាតិចិនដែលបានលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុនពិតប្រាកដឬយ៉ាងណានោះទេព្រោះពុំទាន់ឃើញសង្សារបស់នាងចេញមកអះអាងនៅឡើយ។ចំណែកសមត្ថកិច្ចនាំគ្នាស្រង់យកមកត្រួតពិនិត្យដោយរង់ចាំក្រុមគ្រួសារមកសួរកផងដែរ៕ អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី