ព័ត៌មានជាតិ
មន្ត្រីខេត្តព្រះសីហនុ ចុះយកសំណាកចល័តលើមនុស្ស១,៩២៣នាក់ រកឃើញវិជ្ជមាន៥៤នាក់
ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តគិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២១នេះ បានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំងចំនួន០៥ក្នុងក្រុងព្រះសីហនុ ដែលមានហានិភ័យខ្ពស់ដោយបានធ្វើការពិនិត្យ ទៅលើប្រជាពលរដ្ឋចំនួន ១៩២៣នាក់ ស្រី៩១៦នាក់ក្នុងនោះ រកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥៤នាក់ ក្នុងនោះ មានស្រី២៨នាក់។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ត បានបញ្ជាក់ថា ការព័ទ្ធយកសំណាកចល័តនៅតាមទីតាំង ដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះសីហនុ។ ប្រសិនបើយើងមិនចាត់វិធានការទាន់ពេលវេលា ដោយទុកឱ្យវាឆ្លងរាលដាលអស់កម្រិត ទើបយើងស្រាវជ្រាវនោះ គឺការឆ្លងនឹងមានទំហំកាន់តែធំឡើង។



តាមបទពិសោធន៍ទីកន្លែង ដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែង ដែលមានការឆ្លងរាលដាលច្រើន ដូច្នេះគឺយើងបានចាត់វិធានការបន្ទាន់ដោយព័ទ្ធយកសំណាក នៅតាមទីតាំង ទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ យកទៅព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ ការចម្លងបន្ត ហើយសម្រាប់ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារចល័តចម្រុះរបស់រដ្ឋបាលខេត្ត នៅតែបន្តចុះយកសំណាក់តាមតំបន់ទីប្រជុំជនមួយចំនួនក្នុងក្រុង។


គួរបញ្ជាក់ដែរ យោងតាមកិច្ចប្រជុំរបស់គណៈអភិបាលខេត្តកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ទីផ្សារមួយចំនួននៅក្នុងខេត្តព្រះសីហនុ នឹងបើកឲ្យដំណើរការឡើងវិញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។ ក្នុងលក្ខខណ្ឌតម្រូវឲ្យអ្នកគ្រប់គ្រងផ្សារ ក៏ដូចជាអាជីវករត្រូវអនុវត្តតាមលក្ខខណ្ឌរបស់រដ្ឋបាលខេត្ត អំពីស្តង់ដារកម្លាតសុវត្ថិភាព ត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺបីការពារបីកុំឲ្យបានខ្ជាប់ខ្ជួន ទើបឲ្យដំណើរការ អាជីវកម្មលក់ដូរឡើងវិញ បើមិនអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការរបស់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តនឹងផ្អាកជាបណ្ដោះអាសន្ន មិនឲ្យ ដំណើរការអាជីវកម្មលក់ដូរបន្តទៅទៀតនោះទេ។

ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើប្រជាពលរដ្ឋ ចំនួន១៩៣១៦៥នាក់ទូទាំងខេត្តព្រះសីហនុ និងត្រូវបិទបញ្ចប់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះហើយ៕
អត្ថបទ៖ កោះពស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ