Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនថៅកែបុរី អ៊េមីរ៉លស៊ីធី រឿងចេញសែកស្អុយ

បានផុស

នៅ

​កាលពី​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​សម​ត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ថៅកែ​បុរី​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់លោក ធា​ម ច័​ន្ធ​ពិ​សិទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​បានអោយដឹងថា លោក កែវ មុនីរតន៍ អាយុ​៥៥​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ « មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន » តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រព្រឹត្ត​ការទូទាត់​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ លោក កែវ មុនី​រតន៍ ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ ត្រូវបាន​គេ​ស្គាល់​ថា ជា​ថៅកែ​បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​១០១៥ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ឃាត់ខ្លួន​សម​ត្ថកិច្ច​បាននឹងកំពុង​រៀប​ចំ​សំណុំរឿង បញ្ជូន​ថៅកែ​បុរី​នោះ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែកក្កដា នេះ ។​

បើ​យោងតាម​សមត្ថ​កិច្ច​បាន​បង្ហើប​ថា លោក កែវ មុនី​រតន៍ ថៅកែ បុរី អ៊េ​មឺ​រ៉​ល​ដ៍ ស៊ី​ធី ធ្លាប់​ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ និង​នាំទៅ​ដាក់ពន្ធនាគារ​ចំនួន​២​លើក​មកហើយ ហើយ​លើក​នេះ​បើ​អាច​ជាប់​ទៀត​នោះ​សរុប​៣លើក​ហើយ​ ពាក់ព័ន្ធ​ករណី​ចេញ​សែក​មិនមាន​ទឹកប្រាក់​ដដែលៗ​នេះ ។​

នៅក្នុង​សម័យកាល​កូ​វីដ​នេះ កុំថាឡើយ​អ្នករក​ស៊ី​តូចតាច សូម្បី​ថៅកែ​បុរី​ក៏​ភ្លាត់ស្នៀត​ជាប់​ជុង​ម្ដងៗ​ដែរ ដោយសារ​ក្ស័យ​ទុន ឬ​បង្វិលប្រាក់​សង​គេ​មិនទាន់ ៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម