Connect with us

ព័ត៌មានជាតិ

ទូត​កម្ពុជា​​នៅឡាវ​ជូនដំណឹង ពីការបន្ត​អនុវត្តវិធានការ​កូវីដ-១៩ ​១៥ថ្ងៃទៀត

បានផុស

នៅ

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាល​ពីថ្ងៃទី២២ ខែកក្កដានេះ បានជម្រាបជូន​បងប្អូនប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរទាំងអស់ ដែលកំពុងរស់នៅប្រកបអាជីវកម្ម ធ្វើការងារ និងសិក្សានៅប្រទេសឡាវ​ថា ស្ថានភាពជំងឺកូវីដ-១៩ នៅរដ្ឋធានីវៀងចន្ទន៍បានថយចុះជាលំដាប់ ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួននៅតែបន្តរកឃើញការឆ្លងក្នុងសហគមន៍។ ដូច្នេះរដ្ឋាភិបាលឡាវបានបន្ត​អនុវត្តន៍វិធានការគ្រប់គ្រង ការពារ ការរាលដាលជំងឺកូវីដ-១៩ បន្ថែម​១៥ថ្ងៃទៀត ដោយចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ប៉ុន្តែ​​បាន​បន្ធូរបន្ថយវិធានការមួយចំនួនផងដែរ។

បើតាមស្ថានទូត​កម្ពុជា​វិធានការបន្តហាមឃាត់រួមមាន៖

ទី១. កន្លែងផឹកស៊ី កាស៊ីណូ ការ៉ាអូខេ ក្លឹបកម្សាន្ត ល្បែងគ្រប់ប្រភេទ រោងភាពយន្ត ហាមជួបជុំកុះករ ពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំងកូវីដ-១៩ មិនអាចធ្វើដំណើរតាមរថយន្ត និងយន្តហោះបានទេ។

ទី២. បាល់ទាត់​ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក្លឹបកីឡាប្រដាល់នៅតាមបណ្តាខេត្តដែលមានការរាលដាលក្នុងសហគមន៍។

ចំណែក​វិធានការអនុញ្ញាតឱ្យបើកដំណើរការរួមមាន៖

ទី១. ផ្សារទំនើប ផ្សារលក់ដុំ លក់រាយ ផ្សាររាត្រី ផ្សារលក់ម្ហូបអាហារ កន្លែងដើរហាត់ប្រាណ ភោជនីយដ្ឋាន ហាងកាហ្វេ រមណីយដ្ឋានទេសចរណ៍ ហាងកាត់សក់ និងហាងកែសម្ផស្ស។

ទី២. រៀបចំកិច្ចប្រជុំក្រៅតំបន់ក្រហមមិនឱ្យមានអ្នកចូលរួមច្រើន បើកសាលារៀនគ្រប់កម្រិតសិក្សានៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យនៃការឆ្លងខ្ពស់។

ទី៣. ក្លឹបកីឡាគ្រប់ប្រភេទ កន្លែងម៉ាស្សា (ទទួលសេវាកម្មតែបុគ្គលណា ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ គ្រប់ពីរដូស និងបើកត្រឹមម៉ោង០៨យប់) នៅរដ្ឋធានីវៀងចន្ទន៍ និងបណ្តាខេត្តដែលពុំមានហានិភ័យ នៃការឆ្លងខ្ពស់ មិនអនុញ្ញាតឲ្យលក់គ្រឿងស្រវឹង។

ជាមួយគ្នានោះ ស្ថានទូត​កម្ពុជា បានអំពាវនាវ​ឱ្យបងប្អូនប្រជាពលរដ្ឋ ពលករ និស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តន៍តាមសេចក្តីណែនាំរបស់រដ្ឋាភិបាលឡាវ និងត្រូវបន្តរក្សាអនាម័យឱ្យបានល្អ ដោយអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល​កម្ពុជា ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២១ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម